Awesome ANKER PowerPort Atom III Slim 65W Review
ពីមួយថ្ងៃទៅមួយថ្ងៃ មានការងារជាច្រើនដែលលោកអ្នកត្រូវបំពេញជារៀងរាល់ថ្ងៃ ដោយឡែកឧបករណ៏ប្រើប្រាស់ ក៏មានច្រើនដូចគ្នា ក្នុងការបំពេញនូវតម្រូវការប្រចាំថ្ងៃ ដែលលោកអ្នកប្រើប្រាស់ត្រូវការនោះ គឺប្រភេទដុំសាកថ្ម ដែលអាចសាកនូវឧបករណ៏បានច្រើនក្នុងពេលតែមួយ ធន់ និងសុវត្តិភាពខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងមានការធានាត្រឹមត្រូវ។
តែប្រសិនបើ អ្នកក្រឡែកមើលប្រភេទដុំសាកថ្ម ដែលមានរន្ធច្រើនPort ប្រភេទនេះវិញ នៅក្នុងទីផ្សារបច្ចុប្បន្ននេះ ក៏មានច្រើន ដែលលោកអ្នកមុន និងធ្វើការជ្រើសរើស គួរតែពិចារណា ប្រសិនបើ អ្នកទិញប៉ះរបស់មិនល្អ គ្មានគុណភាព ច្បាស់ណាស់អ្នកនិងខាតបង់ ប្រាក់កាស ពេលវេលាជាក់ជាមិនខានឡើយ។

ដូច្នេះហើយ ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ថ្មីៗនេះក្រុមហ៊ុនយក្ស Anker បានបញ្ចេញនូវប្រភេទដុំសាកថ្ម មួយប្រភេទរបស់ខ្លួនក្នុងការបំពេញនូវតម្រូវការសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក ជួយសម្រួលដល់អ្នកដែលមានឧបករណ៏ត្រូវសាកថ្មច្រើន ប្រើប្រាស់ប្រកបដោយទំនុកចិត្ត និងភាពកក់ក្តៅបំផុត ដែលដុំសាកនេះមានឈ្មោះថា ANKER PowerPort Atom III Slim (4Ports) 65W តើមានអ្វីពិសេសសម្រាប់ដុំសាកមួយនេះ?
សម្រាប់ដុំសាកថ្ម ANKER PowerPort Atom III Slim (4Ports) 65W នេះផងដែរ ត្រូវបានរចនាឡើងជាពិសេស សម្រាប់អ្នកដែលមានឧបករណ៏សាកថ្មច្រើន ព្រោះវាត្រូវបានផលិតឡើងមាន 4Port សម្រាប់ប្រើប្រាស់ គឺ USB-C Port 1 និង 3 USB Port ដែល USB-C Port អាចបញ្ចេញកំលាំងថាមពល បានរហូតដល់ 45W ចំនែកឯ USB Port អាចបញ្ចេញថាមពលបានរហូតដល់ 20W ឯណោះ ដែលធានាបាននូវការសាកថ្មបានលឿនបំផុត ដែលសម្រាប់ប្រភេទ Macbook សាកត្រឹមតែ 2.5ម៉ោងពេញ ចំនែកប្រភេទទូរស័ព្ទ iPhone 11 Pro Max/12 Pro Max សាកថ្មត្រឹមតែ 30នាទីឡើងថ្មពី 0% ដល់ 50% មានសុវត្តិភាពខ្ពស់ក្នុងការប្រើប្រាស់ ព្រោះមានបំពាក់នូវប្រភេទឈីប(Chip) GAN(Gallium Nitride) ដែលសារធាតុផ្សំរបស់វាបង្កឡើងដោយ Ga+N បង្កើតបានជា Blu-Rays ជាច្រើន និងបានបញ្ចេញថាមពលនេះមកខាងក្រៅដើម្បីទប់ ពីការកើនឡើងនៃកម្តៅពេលដែលយើងប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។លើសពីនេះទៅទៀតដុំសាកនេះផងដែរមានទំហំតែ 3.54 x 3.41 x 0.79 inches និងមានទំងន់ត្រឹមតែ 136.08g ប៉ុណ្ណោះងាយស្រួលទុកដាក់ និងយកតាមខ្លួនផងដែរ។
Check out this awesome Anker PowerPort 2 Port 38W With VOOC

សរុបជារួមមក សម្រាប់លោកអ្នកដែលមានការងារច្រើន និងប្រើប្រាស់នូវឧបករណ៏ប្រើប្រាស់ច្រើនដុំសាកមួយនេះ ជាជម្រើសដ៏ល្អបំផុតរបស់អ្នក ដែលគ្រប់ Port ទាំងអស់សុទ្ធ សឹងបំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន ធន់និងការប្រើប្រាស់ ធានាបាននូវសុវត្តិភាពខ្ពស់ក្នុងការប្រើប្រាស់ ហើយក្នុងពេល តែមួយអាចសាកបានទាំង 4Port ដោយ គ្មាន ហានីភ័យ ឡើយ។អ្វីដែលពិសេសជាងនេះទៅទៀតលោកអ្នកក៏អាចរកជាវបាន នៅហាង ស្រលាញ់ស្មាតស្ត័រទាង៣សាខា និងមានការធានាត្រឹមត្រូវរយះពេល ១ឆ្នាំពេញ ផងដែរពីហាង ស្រលាញ់ ។ សូមអរគុណ!
Read a full review of ANKER PowerPort III Nano 20W Here