Anker PowerCore Metro - Review
បើក្រឡែកមើលពីការប្រើប្រាស់ឧបករណ៏ជំនួយថ្ម ទូរស័ព្ទមានលក្ខណះ ផ្សេងៗគ្នា និងកាន់តែទំនើប ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះមានPower Bank ជាដុំផ្ទុកថាមពលភ្លើងចល័តដ៏ពេញនិយមនិង ងាយស្រួលប្រើប្រាស់បំផុត មួយដែលមនុស្សភាគច្រើនចូលចិត្តយកតាមខ្លួន មិនថានៅកន្លែងធ្វើការ ទៅហាងកាហ្វេ កម្មវិធីជួបជុំមិ្តភក្តិ ដំណើរកំសាន្ត គឺគ្រប់ពេលចេញទៅខាងក្រៅ មនុស្សម្នាតែមានPower Bank ទុកសាកឧបករណ៍ផ្សេងៗដូចជាទូរស័ព្ទដៃ កាស ជាដើម ក្នុងការជួយសំរួលដល់ការងារប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង ។ដោយសារតែការប្រើប្រាស់ចេះតែកើនឡើង ដូច្នេះហើយ បានជាអ្នកផលិតក៏ចេះតែ បញ្ចេញ Power Bank ម៉ូដថ្មីៗជាបន្តបន្ទាប់ពេលខ្លះអ្នកប្រើប្រាស់គឺ ពិបាកសម្រេចចិត្តក្នុងការជ្រើសរើសម៉ូតណាមួយដើម្បីជាជំនួយ ក្នុងការបំពេញតម្រូវការប្រចាំថ្ងៃ។ហេតុនេះ ហើយមុននិងយើងសំរេចទិញ Power Bank យកមកប្រើប្រាស់ អ្នកប្រើប្រាស់គួរយល់ដឹងពីចំនុចសំខាន់ៗរបស់វា កាន់តែប្រសើរ។
តើមានបញ្ហាអ្វីខ្លះប្រសិនបើអ្នកជ្រើសរើស Power Bank សំរាប់ប្រើប្រាស់មិនបានត្រឹមត្រូវនោះ?
ជារឿងពិតមួយ ដែលមិនអាចប្រកែកបាន ខ្ញុំយល់អារម្មណ៏នេះច្បាស់ណាស់ ពេលប្រើសុខៗ ស្រាប់តែទូរស័ព្ទអស់ថ្ម ប្រសិនបើមាន Power Bank មួយមានចំនុះថ្មត្រឹម 10000mAh គ្មានបញ្ហាអ្វីនោះទេសំរាប់ខ្ញុំ
ហើយអ្នកប្រើប្រាស់មួយចំនួនក៏មិនខុសអីពីខ្ញុំដែរ។មួយវិញទៀត ចំពោះអ្នកប្រើប្រាស់
ដែលមានភារះកិច្ចនៅខាងក្រៅផ្ទះច្រើនពិតណាស់ គឺតែងជួបប្រទេះ បញ្ហាអស់ថ្មទូរស័ព្ទ ដែលជាកត្តាចំបង
ធ្វើរាំងស្ទុះដល់ការងារ អារម្មណ៏មិនល្អប៉ុន្មាននោះទេ ពេលជួបស្ថានភាពបែបនេះ។លើសពីនេះទៅទៀត
មានចំនុចសំខាន់ៗជាច្រើនដែលអ្នកប្រើប្រាស់គួរយល់ដឹងបន្ថែមនោះ គឺម៉ាកផលិតផល។ ចំនុចសំខាន់របស់ផលិតផល
និងមុខងារពិសេសរបស់វា ករណីយើងមិនបានគិត និងស្វែងយល់ឲ្យបានច្បាស់លាស់ទេនោះធ្វើឲ្យអ្នកខាតបង់លុយកាក់
ពេលវេលា ដោយការជ្រើសផលិតផលមិនបានត្រឹមត្រូវមិនខាន។
បើអ្នកកំពុងតែជួបបញ្ហាខាងលើមែននោះ អ្នកប្រើប្រាស់គួរសាកល្បងមកស្វែងយល់ពីប្រភេទ
Power Bank មួយនេះ ដែលអ្នកពុំធ្លាប់ដឹងពីសម្មត្ថភាពរបស់វា
តើវាអាចជួយអ្វីខ្លះដល់អ្នកប្រើបាស់? ឈ្មោះរបស់វា Anker PowerCore Metro។
Click here to read a full review of RAVPOWER Rugged Series
Anker PowerCore+ Metro
លែងបារម្មណ៏រឿងភ្លេចខ្សែសាកទូរស័ព្ទទៀតហើយ គ្រាន់តែមាន Power Bank មួយនេះ គឺលោកអ្នករីករាយនិងការប្រើប្រាស់ទូរស័ព្ទស្ទើរពេញមួយថ្ងៃ។
ចំពោះPower Bankមួយនេះ ក្រុមការងារហាងស្រលាញ់ស្មាតស្ត័រសូមបង្ហាញ ចំណុចសំខាន់ ទាំង4របស់ Power Bankមួយនេះ ដែល ការរចនាម៉ូតថ្មីជាមួ រូបរាងដ៏ស្ដើងដែលមានអក្សរ Anker ពណ៍ប្រាក់នៅពីលើ និងភ្លើងLED4កាំ សម្រាប់មើលពីចំណុះថ្មរបស់ Power Bank ផងដែរ។ ម្យ៉ាងវិញទៀតPower Bank នេះមានកម្រាស់ត្រឹមតែ1.5cm បណ្ដោយ14.3cm ទទឹង6.5cm និងទម្ងន់ត្រឹមតែ198g ប៉ុណ្ណោះ ដូចនេះប្រសិនបើអ្នកប្រើប្រាស់ចង់ដាក់ក្នុងហោប៉ៅ ឬកាបូបដើម្បីទុកប្រើតាមខ្លួននោះមិនមែនជាការពិបាកទេ ងាយដក ងាយដាក់តាមខ្លួនបំផុត គុណសម្បត្តិលើសពីអ្វីដែលអ្នកប្រើរំពឹងទុក។
ជាចំណុចពិសេសខុសពីPower Bankដទៃដែលពេលសាកត្រូវមានខ្សែរផ្សេងមួយទៀត ចំណែក Power Bank មួយនេះវិញគឺភ្ជាប់ជាប់ជាមួយ Power Bank តែម្តង។ ដូចលោកអ្នកប្រើប្រាស់បានដឹងហើយ ការទុកដាក់ខ្សែតាមខ្លួនមិនមែនចេះតែមានតាមខ្លួននោះទេ ជួនកាលភ្លេច ពុំបានយកខ្សែតាម គឺស្នើរនិងគ្មានអ្វីប្រើ ប្រសិនបើអ្នកមិនបានត្រៀមជាមុននោះទេ។ មួយវិញទៀត ខ្សែសាកPower Bank វែងពេក ក៏ជាបញ្ហាមួយដែរ សាកទៅទាក់ឆ្វេងស្ដាំ ពេលខ្លះត្រូវទាក់ ធ្លាក់ទូរស័ព្ទបែកទៀតក៏មាន សួរថាអ្នកណាមិនដែលជួបរឿងនឹង?តែសម្រាប់ Anker PowerCore+ Metro គឺមិនមានបញ្ហាដូចខាងលើទេ ដោយសារតែ Power bank នេះមានភ្ជាប់មកជាមួយខ្សែសាក Type-C ជាស្រេច។
ឃើញមានខ្លួនតូចតែទំហំថ្មពេញរហូតដល់ទៅ 10000mAh សាកសមជាមួយអ្នកប្រើប្រាស់ទូទៅ អាចសាកបានពី1ដងទៅ2ដងអាស្រ័យតាមការប្រើប្រាស់ខុសពី Power Bank ដទៃដែលធ្លាប់សាករាល់ដង10000mAhសាក បានតែម្ដងគឺអស់ហើយពិសេសទៀតនោះអំពែថ្ម10000mAh គឺពេញមិនមានការកាត់ដូច Power Bank ផ្សេងៗទេ។ចំពោះខ្សែ Type-C ដែលភ្ជាប់មកជាមួយ មានកម្លាំងសាកធំដល់ទៅ18W ដោយប្រើប្រាស់បច្ចេកវិទ្យាសាកលឿន Power Delivery គឺ Support Fast Charge សម្រាប់ទូរស័ព្ទ Android ដែលមានបំពាក់បន្ទុះ Chip Snapdragon។
សូមបញ្ជាក់ផងដែរថា ផលិតផលនេះជាម៉ាករបស់ Anker ដែលជាម៉ាកដ៏ល្បីល្បាញជាសកល ហើយកំពុងពេញនិយមប្រើបា្រស់ខ្លាំងនៅប្រទេសកម្ពុជាយើង និងទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អ រចនាម៉ូតទាន់សម័យ និងប្រើប្រាស់បានយូរទៀតផង។
Power bank នេះពិតជាបានជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និងងាយស្រួលយកតាមខ្លួន សម្រាប់អ្នកដែលមមាញឹកនិងការងាខាងក្រៅបានច្រើន។
លោកអ្នកអាចរកជាវឥឡូវនេះ បាននៅហាង ស្រលាញ់ស្មាតស្ត័រទាំង៣សាខា ព្រមទាំងមានការធានាជូនជាផ្លូវការរយៈ១ឆ្នាំផងដែរ។
Check here to read a full review of PowerCore+ 26800