កំពូល Speaker របស់ Anker កម្លាំងស្រែកខ្លាំង 160W
Anker SoundCore Rave 160W

Anker SoundCore Rave 160W - Review

             សម័យបច្ចេកវិទ្យា ការស្តាប់តន្ត្រីកាន់តែមានភាពងាយស្រួល និងទាន់សម័យបំផុត តាមរយះការប្រើប្រាស់ឧបករណ៏ គ្រឿងអេឡិចត្រូនិច ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិក្នុងការកំសាន្ត វាធ្វើអោយការរស់នៅកាន់តែមានភាពស្រស់បំព្រង រហូតដល់មានពាក្យមួយឃ្លា លើកឡើងថា តន្រ្តីជាផ្នែកមួយជីវិត ឲ្យតែមានពេលទំនេរ ជួបជុំកម្មវិធីតូច ធំ បុណ្យជាតិ ឬបុណ្យទានផ្សេងៗ មនុស្សម្នាតែងមានការកំសាន្ត ច្រៀងលេងជាហូរហែរផងដែរ ។ ហេតុនេះហើយទើប ក្នុងពេលបច្ចុប្បន្ននេះ Speaker ស៊េរីចុងក្រោយមួយចំនួន បានរចនាឡើងជាពិសេស និងមានមុខងារច្រើនយ៉ាង ក្នុងការបំពេញតាមសេចក្តីត្រូវការរបស់អ្នកប្រើ កំលាំងថ្មធំ ដែលធានាការប្រើប្រាស់ក្នុងរយះពេលច្រើនម៉ោង សំលេងបុកខ្លាំង ងំ រូបរាងស្រស់ស្អាត មាំ សំរាប់ប្រើបា្រស់បានយូរអង្វែង។ លើសពីនេះទៅទៀត ប្រភេទ ខ្លះមានមុខងារនឹកស្មានមិនដល់ ដោយវាមានភ្ជាប់មកនូវ រន្ធសំរាប់សាកថ្មទូរស័ព្ទ បំពាក់ដោយបច្ចេកវិទ្យាPowerIQ ដែលធ្វើឲ្យការសាកថ្ម បានល្បឿនលឿនទៀតផង តែ Speaker មុនៗពុំមានបច្ចេកវិទ្យានេះឡើយ។ដូចនេះហើយ លោកអ្នកប្រើប្រាស់ត្រូវតែគិតពិចារណាផងដែរ លើចំនុចខាងលើនេះ ព្រោះវាបានផ្តល់ភាពងាយស្រួលជាច្រើនសម្រាប់អ្នកប្រើប្រាស់។ តើមានបញ្ហាអ្វីខ្លះប្រសិនបើអ្នកជ្រើសរើសSpeaker សំរាប់ប្រើប្រាស់មិនបានត្រឹមត្រូវនោះ?

            ជាការពិតណាស់ Speaker ដែលមានលក់ក្នុងទីផ្សារប្រចាំថ្ងៃមានច្រើនម៉ាក ច្រើនស៊េរី ដែលអាចនិងពិបាកក្នុងការជ្រើសរើសយកមកប្រើប្រាស់ ប្រសិនបើ ពុំស្គាល់ម៉ាក ស៊េរី ហើយពុំមានការធានាត្រឹមត្រូវទេនោះ លោកអ្នកនិងខាតបង់ប្រាក់កាសជាពុំខាន។មួយវិញទៀតមុន និងសម្រេចចិត្តទិញSpeaker យកមកប្រើប្រាស អ្នកត្រូវយល់ដឹងពីវា ខ្លះៗដែរ ចៀសវាងទិញហើយ ប្រើប្រាស់មិនដូចបំណង ខាតលុយ​ ខាតពេលវេលា កំលាំងថ្មប្រើបានតិចម៉ោង ព្រោះពេលអស់ម្តងៗត្រូវប្រើខ្សែអូសរញែរញ៉ៃ ទាក់មុខទាក់ក្រោយ ពេលយកចេញក្រៅម្តងៗ ស្តាប់មិនទាន់ចប់កម្មវិធីផង ក៏អស់ថ្ម ធ្វើឲ្យកម្មវិធីមួយទាំងមូលប្រែជាខ្សោះអស់ន័យក៏មាន បើនិយាយសំលេង ពេលច្រៀងលេងកំសាន្តម្តងៗ សំលេងបែកៗ រ៉ែ​ គ្មានមុខងារសំរាប់សារេសំលេងច្បាស់លាស់ ក៏ជាដើមហេតុធ្វើឲ្យអ្នកប្រើប្រាស់ស្តាយលុយផងដែរ ។ជឿជាក់ថាបញ្ហាទាំងអស់នេះអ្នកប្រើប្រាស់Speaker មួយចំនួនធំ មិនថានៅក្នងផ្ទះ ឬនៅខាងក្រៅប្រាកដជាធ្លាប់បានជួបប្រទះ រួមទាំងអ្នក និងខ្ញុំជាដើម វាពិតជាពិបាកខ្លាំងណាស់ ។

បើអ្នកកំពុងតែជួបនឹងបញ្ហាទាំងនេះ អ្នកគួរតែសាកល្បងពិចារណ ទៅលើSpeakerមួយនេះ តើវាអាចជួយអ្វីខ្លះដល់អ្នកប្រើប្រាស់បាន? Speaker នេះមានឈ្មោះថា Anker SoundCore Rave 160W
You should check here to read a full review of TRIBIT StormBox Pro

Anker SoundCore Rave 160W

ជាកំពូល Speaker របស់ Anker មានកម្លាំងសម្លេង 160W អាចកំដរលោកអ្នកបានរហូតដល់ 24 ម៉ោង ជាមួយនិងភ្លើង RGB រំលេចតាមភ្លេងយ៉ាងស្រស់ស្អាត។

Anker SoundCore Rave 160W

កំសាន្តជាមួយតន្ត្រីគ្មានដែនកំណត់

             ចំនុចពិសេសរបស់ Speaker គឺមានកំលាំងស្រែករហូតដល់160W និងមានចំនុះថ្ម 20000mAhឯណោះ។ មួយវិញទៀត បំពាក់ដោយភ្លើង Light Show​ អាចប្រើប្រាស់បានរហូតដល់ 24 Hour បំពាក់ដោយបច្ចេកវិទ្យាសាកថ្មទូរស័ព្ទPowerIQ ជំនាន់ចុងក្រោយ ដែលជួយដល់ការសាកថ្មក្នុងល្បឿនលឿន បំពាក់បន្ថែមដោយបច្ចេកវិទ្យា BassUp Technology បុកបាសល្អ សំលេងកាន់តែពិរោះ ធន់និងការសាចទឹក IPX4 Water Resistant ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអាចភ្ជាប់ Speaker 2 ក្នុងពេលតែមួយបាន អាចប្រើបា្រស់ជាមួយ Wireless Microphone ដើម្បីច្រៀងខារ៉ាអូខេបានយ៉ាងពិរោះទៀតផង។

           សូមបញ្ចាក់ផងដែលថាផលិតផលម៉ាក Anker គឺជាម៉ាកដ៏ល្បីល្បាញ ដែលត្រូវបានទទួលស្គាល់ ជាសកល ចំពោះគុណភាពល្អ និងទំនុកចិត្ត ក្នងការប្រើប្រាស់ប្រចាំថ្ងៃ។

            រួមសេចក្តីមកវាពិតជាកំពូល Speaker ជំនាន់ចុងក្រោយរបស់ Anker ដែលមានសមត្ថភាពខ្លាំងបំផុត ដែលមានកំលាំងស្រែកធំ សម្រាប់អ្នក ដែលត្រូវការប្រើប្រាស់ប្រចាំថ្ងៃមិនថាប្រើប្រាស់ក្នុងផ្ទះ ឬយកចេញក្រៅនោះទេ Speaker មួយនេះ អាចបំពេញបំណងលោកអ្នកប្រើបានតាមសេចក្តីត្រូវការ ហើយអ្នកទាំងអស់គ្នាក៏អាចរកជាវផលិតផលនេះបាននៅស្រលាញ់ ស្មាតស្ត័រទាំង៣សាខា និងមានការ ធានាជាផ្លូវការរយៈ១ឆ្នាំពេញផងដែរ ដែលធ្វើអោយអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភ និងមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ទៀតផង។
Click here to read a full review of Anker SoundCore Motion+