ប្រភេទ Power Bank ដែលមានរន្ធType-C បានទាំង in/out និងសាកថ្មលឿនបំផុត
ANKER PowerCore Metro Essential 20000 PD 20W

PowerCore Metro Essential 20000mAh PD - Review

សម័យប្រើប្រាស់ស្មាតហ្វូន(Smart Phone)ជាយុគសម័យមួយដែលមនុស្សរស់នៅត្រូវការប្រាស្រ័យទាក់ទងគ្នា តាមរូបភាពផ្សេងៗ តាមរយះការសន្ទនា តាមរយះឆាតជាសារ និងសម្លេងជាដើម ដែលការប្រើប្រាស់នេះវាបានធ្វើឲ្យថាមពលថ្មជាពិសេសនោះ គឺស៊េរីស្មាតហ្វូន(Smart Phone)តែម្តង ងាយនិងអស់ថ្ម ដែលតម្រូវឲ្យលោកអ្នក ត្រូវជ្រើសរើសថ្ម ដើម្បីជំនួយក្នុងការសាកទៅកាន់វា។

មិនមែនជារឿងថ្មីនោះទេ ពេលដែលអស់ថ្មឧបករណ៏ប្រើប្រាស់ ច្បាស់ណាស់ លោកអ្នកប្រើប្រាស់ ត្រូវការថ្មជំនួយដើម្បីសាកថ្ម ដែលគេហៅថានិងស្គាល់ ថាជា Power Bank នោះឯង។ ការប្រើប្រាស់ Power Bank សម្រាប់ទុកដាក់តាមខ្លួនជារឿងមួយដែល អ្នកប្រើប្រាស់សម័យថ្មីតែនិយមប្រើប្រាស់ដាក់តាមខ្លួន មិនថានៅកន្លែងការងារ ការិយាល័យ ធ្វើដំណើរកំសាន្ត ចូលហាងបាយ ហាងកាហ្វេ ពេលមានPower Bank មួយគ្រាប់ដែលមានចំនុះថ្មចាប់ពី 10000mAhឡើង ច្បាស់ណាស់លោកអ្នកប្រើប្រាស់លែងបារម្មណ៏រឿងអស់ថ្មទូរស័ព្ទទៀតហើយ ដូចជាខ្ញុំជាអ្នកបរិយាយជាដើមទៅណាក៏យកតាមដែរ ព្រោះវាបានបង្កើននូវទំនុកចិត្ត នៃការរស់នៅឲ្យកាន់តែស្រស់ស្រាយបន្ថែមដែរ ប្រសិនជាថ្មទូរស័ព្ទអស់អារម្មណ៏មិនល្អ ព្រោះរាល់ពេលគឺមានទាំងការងារ​ និងមនុស្សជាទីស្រលាញ់ឆាតមកសួរនាំពីបញ្ហាផ្សេងៗមិនចេះចប់។ ខ្ញុំជឿជាក់ថា អ្នក និងខ្ញុំក៏ខុសគ្នាដែរ ថ្មទូរស័ព្ទត្រូវតែមាន មិនអាចអស់ថ្មបានឡើយ មិនដូច្នេះទេ ច្បាស់ជាមានបញ្ហាមិនខាន។

ដូចនេះថ្ងៃនេះ Admin សូមចូលមកណែនាំនូវប្រភេទPower Bank ម៉ាកដ៏ល្បីមួយរបស់ Anker ដែលមានឈ្មោះថា ANKER PowerCore Metro Essential 20000mAh PD 20W ដែលប្រភេទ Power Bank នេះជាម៉ូដែលថ្មីចែសរបស់ម៉ាក Anker ចង់ដឹងថា ប្រភេទនេះមានអ្វីពិសេស តោះស្វែងយល់ជាមួយនិង Admin!

ANKER PowerCore Metro Essential 20000mAh PD 20W

Easy to bring out for making you better life.
Output Power: USB-C: 20W,5V/3A, USB-A:18W, 5V/2.4A

PowerCore Metro Essential
USB Port: USB-C port, PowerIQ-enabled USB-A port

ត្រូវបានផលិតមកយ៉ាងសម្រឹតសម្រាំង Power Bank ម៉ាក ANKER PowerCore Metro Essential 20000mAh PD 20W នេះត្រូវបានភ្ជាប់មកជាមួយនូវខ្សែសាកថ្មល្បឿនលឿនមួយ ប្រភេទ Type-C to Type-C ដែលអាចសាកថ្មលឿនជាងប្រភេទផ្សេងៗ ជាមួយនិងរូបរាងតូចស្តើង ផ្នែកខាងលើគ្រើម និងទាក់ទាញបំផុត។ពិសេសជាងនេះទៅទៀត រន្ធ(Port)នៃ Power Bank នេះ ត្រូវបានបែងចែកជា 2Port មាន Port USB-A និង Port USB-C សម្រាប់ Port USB-A ត្រូវបានបំពាក់នូវកម្លាំងសាកចេញ 18W សាកលឿន(Fast Charge) រីឯ USB-C  ត្រូវបានបំពាក់នូវកម្លាំងសាកចេញ 20W សាកលឿន(Quick Charge) ដែលPort មួយនេះមានតួនាទី 2យ៉ាងសាកចូល និងចេញបាន ក្នុងល្បឿនលឿនដូចគ្នា។មិនទាន់អស់នោះទេ សម្រាប់ Power Bank នេះប្រើប្រាស់មិនរើសប្រភេទទូរស័ព្ទឡើយ ប្រើបានទាំង iPhone, Samsung និងប្រភេទផ្សេងៗទៀតផងដែរ។ លើសពីនេះទៅទៀត អ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងពី Power Bank នេះផងដែរនោះគឺ ប្រើពេលសាកតែ 30នាទី ភាគរយថ្មទូរស័ព្ទឡើងពី 0% ដល់ 50% ឯណោះ WOW! ដោយប្រើប្រាស់ខ្សែ Type-Cមួយវិញទៀត សម្រាប់Power Bankនេះផងដែរមានវិមាត្រតែ 2cmx7.5cmx16cm និងទំងន់ 346g ប៉ុណ្ណោះ ដែលងាយស្រួលក្នុងការប្រើប្រាស់ និងដាក់តាមខ្លួនបំផុត មិនថាអ្នកទៅដល់ទីណានោះទេ កំដអ្នកជានិច្ច។
Check out PowerCore+ 26800 - One of the Strongest Anker Powerbank

Specification

High-speed charging: Deliver an 18W high-speed charge to phones, Tablets, and more via the USB-C power delivery port or the Power IQ-enabled USB port. Apple Fast Charging compatible

PowerCore Metro Essential
Get up to a 50% charge in just 30 minutes with iPhone 8 and later models.

               ចំពោះផលិតផលម៉ាកនេះដែរ ជាផលិតផលម៉ាក Anker ដែលទទួលការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់ជាច្រើននៅទូទាំងពិភពលោក ដែលទទួលស្គាល់ថា ជាផលិតផលមានគុណភាពខ្ពស់ មានស្តង់ដាខ្ពស់ និងមានការប្រើប្រាស់ធានាបាននូវគុណប្រយោជន៏ច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ អ្នកប្រើប្រាស់ប្រចាំថ្ងៃ ងាយទុក ងាយដាក់តាមខ្លួន សុវត្តិភាពខ្ពស់ផងដែរ។

   និយាយជារូម ផលិតផលនេះពិតជាអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកប្រើប្រាស់ដែលវាមានក៏តម្លៃសមរម្យ ដែលលោកអ្នកប្រើប្រាស់ គួរសាកល្បងក្នុងការប្រើប្រាស់ ប្រកបដោយភាពឆ្លាតវៃ ក្នុងការជ្រើសរើស Power Bank ប្រភេទមួយនេះយកមកប្រើ។ចំពោះប្រភេទ Power Bank នេះក៏មានការធានាជូនជាផ្លូវការពីហាងស្រលាញ់ស្មាតស្ត័រ ១ឆ្នាំពេញ ហើយលោកអ្នកក៏ អាចរកជាវបាននៅហាងស្រលាញ់ទាំង៣សាខាបានផងដែរ។
Read a full review on RAVPOWER Rugged Series