ANKER Power Drive Speed 2 2x Quick Charge - Review
បច្ចេកវិទ្យាសម័យថ្មី កាន់តែរីកចំរើន
ការរស់នៅក៏កាន់តែប្រសើរ
និងទទួលបានភាពកក់ក្តៅជាងមុនផងដែរតាមរយះការប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិច
ក្នុងការជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឲ្យកាន់តែមានភាពស្និតស្នាត និងកក់ក្តៅបំផុត។
លោកអ្នកប្រើប្រាស់បានជ្រាបហើយថា បច្ចុប្បន្ននេះមនុស្សរស់នៅតែងមានទំនាក់ទំនងគ្នា មិនថាធ្វើដំនើរដល់ទីណា កន្លែងណានោះទេ អ្នកនៅតែរីករាយ និងស្និតស្នាលដដែលតាមរយះការខល ឆាត ឬសារក្នុងការទំនាក់ទំនងគ្នា។ដូច្នេះអ្វីដែល អ្នកត្រូវគិតនោះ គឺធ្វើយ៉ាងណាកុំឲ្យទូរស័ព្ទ Tablet..ឬរបស់ប្រើប្រាស់អ្នក អស់ថ្មឡើយ ប្រសិនជាអស់ថ្មមិនបានត្រៀមអ្វីសម្រាប់សាកថ្មនោះទេ ច្បាស់ជា Sad មិនខាន ជាពិសេសពេលធ្វើដំណើរតាមឡានរបស់អ្នក ដែលមិនបានត្រៀមនៅកន្ទុយបារីឡាន(Car Charger) ឲ្យបានត្រឹមត្រូវនោះទេ
និងពិបាកហើយ។ ដោយឡែកសម្រាប់កន្ទុយបារីឡានសម្រាប់ការប្រើប្រាស់លោកអ្នក ក៏គួរស្វែងរក
ប្រភេទកន្ទុយបារីឡាន(Car Charger) ណាដែលងាយស្រួលក្នុងការប្រើប្រាស់ សាកលឿន ធន់ និងមានការធានាត្រឹមត្រូវកាន់តែប្រសើរបំផុត។
ដូនេះកុំឲ្យការសម្រេចចិត្តទិញនូវប្រភេទ កន្ទុយបារីឡាន(Car Charger) យកមកប្រើប្រាស់ខុស ថ្ងៃនេះសូមមកធ្វើការបង្ហាញនូវប្រភេទ កន្ទុយបារីឡាន(Car Charger) មួយប្រភេទដែលតម្លៃធូរថ្លៃហើយអាចប្រើប្រាស់បានគ្រប់ស៊េរីឡាន
ធន់ក្នុងការប្រើប្រាស់ នោះគឺ ANKER Power Drive Speed 2 2x Quick Charge 3.០ ដែលលោកអ្នកគួរពិចារណាលើសម្មត្ថភាពរបស់វា!

ជាមួយរូបរាងយ៉ាងស្រស់ស្អាត កន្ទុយបារីឡាននេះ(Car Charger) មានរន្ធសាកថ្មចំនួន
២ដែល Support Quick Charge 3.0 ដែលធ្វើឲ្យការសាកថ្មមិនថាទូរស័ព្ទ Tablet..បានលឿន និងអាចប្រើប្រាស់បានគ្រប់ស៊េរីឡាន មិនរើសប្រភេទឡាននោះឡើយ។ ចំនែកផ្នែកខាងក្រៅវិញត្រូវបានរុំព័ទ្ធដោយប្រភេពកាបូន
Fiber Mesh យ៉ាងស្រស់ស្អាត មិនឆ្លង ឆក់ ពេលប្រើប្រាស់ ផ្នែកខាងក្រោមខ្មៅរលោង ទាក់ទាញបំផុត។ លើសពីនេះទៅទៀតកន្ទុយបារីឡាន(Car Charger) នេះផងដែរ មានកំលាំងបញ្ចេញខ្លាំងរហូតដល់ 39W
ឯណោះ ទំហំ 160 x 130 x
40mm និងទំងន់ត្រឹមតែ 40g ប៉ុណ្ណោះ ធានាបានរាល់ការសាកថ្មក្នុងពេលតែមួយ ២ឧបករណ៏មិនមានបញ្ហាអ្វីឡើយ
ធន់ ប្រើប្រាស់បានយូរអង្វែង។
Read a full review on Roav SmartCharger Bluetooth
Specifications
Input Voltage: 12-24V, Output Power: 39W, USB Port: 2 (Qualcomm Quick Charge 3.0), Dimension: 160 x 130 x 40mm, Weight: 40g

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រភេទ កន្ទុយបារីឡាននេះ ជាផលិតផលរបស់អាមេរិក
ម៉ាក Anker ដែលជាម៉ាកដ៏ល្បី និងទទួលស្គាល់ជាសកលពីគុណភាព ប្រើធន់ ធានាបាននូវការប្រើប្រាស់យូរអង្វែង និងមានការធានាត្រឹមត្រូវ ការប្រើប្រាស់គ្មានហានីភ័យ ទំនុកចិត្តខ្ពស់ និងទាន់ចិត្តបំផុត។ ចំពោះផលិតផលនេះផងដែរ លោកអ្នកអាចរកជាវបាននៅហាង ស្រលាញ់ស្មាតស្ត័រ ទាំង៣សាខា
និងមានធានាត្រឹមត្រូវរយះពេល១ឆ្នាំពេញទៀតផង ប្រើប្រាស់ដោយទំនុចចិត្តខ្ពស់បំផុត។
Read a full review on ANKER PowerPort Atom