មានរបស់ប្រើប្រាស់ច្រើនមែនទេ មានដុំសាកមួយនេះ គឺគ្រប់គ្រាន់
UNIQ Surge 100W 4 USB Charging Station with PD 18W and QC 3.0 2Port

UNIQ Surge 100W 4 USB Charging Station - Review

ជារៀងរាល់ថ្ងៃយើងត្រូវបំពេញការងារជាច្រើន ដែលការងារភាគច្រើនត្រូវបានបំពេញតាមរយះ កុំព្យូទ័រ, Smart Phone, Tablet ជាដើម។ រាល់ការងារមួយចំនួនត្រូវបានបំពេញច្រើនម៉ោង និងច្រើនឧបករណ៏ប្រើប្រាស់ក្នុងការពន្លឿនការងារប្រចាំថ្ងៃរបស់អ្នកឲ្យមានប្រសិទ្ធភាព ដូចនេះលោកអ្នក ច្បាស់ណាស់ត្រូវការប្រភេទដុំសាក(Charger) ដែលមានរន្ធសាកច្រើន ដែលផ្តល់ភាពងាយស្រួល ដើម្បីសាកឧបករណ៏ទាំងនោះ ក្នុងការបំពេញនូវសេចក្តីត្រូវការបស់លោកអ្នក ឲ្យបានទាន់ចិត្ត និងត្រូវតាមស្ថានភាពការងាររបស់លោកអ្នកបាន។

            ងាកមកមើលការងាររបស់អ្នកវិញ តើអ្នកដឹកទេថា រាល់ថ្ងៃ តើអ្នកមានឧបករណ៏អ្វីខ្លះសម្រាប់ប្រើប្រាស់ ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់អ្នកនោះ ជាទូទៅអាចជា កំព្យូទ័រ, Smart Phone, Tablet ជាដើម ដែលឧបករណ៏ទាំងនេះ មិនអាចឲ្យអស់ថ្មបាននោះទេ ព្រោះប្រសិនជាអស់ថ្ម ច្បាស់ជាត្រូវរាំងស្ទះការងារប្រចាំថ្ងៃរបស់អ្នកជាក់ជាពុំខានឡើយ។ ប្រសិនបើលោកអ្នកមិនចង់ជួបបញ្ហា ដែលនាំអោយរាំងស្ទះការងារប្រចាំថ្ងៃរបស់អ្នកនោះទេ លោកអ្នកគួរប្រើ ដុំសាកថ្ម ដែលមានរន្ធសាកច្រើន និងមានគុណភាពល្អ ក្នុងការប្រើប្រាស់ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នកបាន។

            ដូចនេះហើយថ្ងៃនេះ ស្រលាញ់មានកិត្តិយស សូមមកធ្វើការបង្ហាញនូវប្រភេទដុំសាកថ្មីមួយម៉ាក Uniq ដែលត្រូវបានផលិតឡើងជាពិសេស សម្រាប់លោកអ្នក ដែលរវល់ការងារច្រើននៅការិយាល័យ កន្លែងការងារ នៅផ្ទះ ឬកន្លែងផ្សេងៗ ហើយមានឧបករណ៏ប្រើប្រាស់ ដែលត្រូវសាកថ្មច្រើន អាចជា Macbook, Smart Phone, Tablet.. ជាដើម ដុំសាកថ្មមួយនេះ សាកសមបំផុតក្នុងការបំពេញនូវសេចក្តីត្រូវការរបស់លោកអ្នក ជាមួយនិងទំនុកចិត្តក្នុងការប្រើប្រាស់ ប្រកបដោយសុវត្តិភាពខ្ពស់ គ្មានហានីភ័យ ដែលផលិតផលនេះមាន ឈ្មោះថា UNIQ Surge 100W 4 USB Charging Station with PD 18W and QC 3.0 2Port តើដុំសាកនេះមានចំនុចពិសេសអ្វីខ្លះ សម្រាប់ជួយសំរួលដល់ការងារប្រចាំថ្ងៃរបស់អ្នកបាន? 

UNIQ Surge 100W 4 USB Charging Station with PD 18W and QC 3.0 2Port

Can Charge Many Device at the Same Time with fast charging

Odoo • A picture with a caption
Output Voltage: 100W (Max)

           ត្រូវបានផលិតឡើងតាមស្តង់ដា អន្តរជាតិ ដុំសាក UNIQ Surge 100W 4 USB Charging នេះ មានPort ចំនួនក្នុងនោះមាន USB-C 2Port(PD) និង USB-A 2Port(Fast Charge) ដែលមានសមត្ថភាពបញ្ចេញកំលាំងបានរហូតដល់100W(Max) សាកថ្មលឿន និងសុវត្តិភាពខ្ពស់បំផុតសាកថ្ម iPhone ឡើង ថ្ម 50% ត្រឹមតែ 30នាទី ប្រភេទ Tablet និង iPad សាកចូល 80% ត្រឹមតែ 90នាទី និងប្រភេទ Macbook 100% ត្រឹមតែ 2ម៉ោងប៉ុណ្ណោះ។ លើសពីនេះទៅទៀតដុំសាកថ្មនេះមានទំហំ តែ 100 x 113 x 20 mm និងទំងន់ត្រឹមតែ 250g ប៉ុណ្ណោះ តែសមត្ថភាពមិនធម្មតានោះទេ។
Read a full review on Anker PowerPort 2 Port 38W With VOOC

100W MAX POWER

 USB-C1: 100W Max, USB-C2: 18W Max, USB-A3 & 4: QC3.0, 18W Max 6.5V / 3A, 9V / 2A, 12V / 1.5A

Total Simultaneous Output: 100W Max total.

Odoo • A picture with a caption
Dimension: 100 x 113 x 20 mm, Weight: 250g, Warranty: 1 Year, Color: Black

            ចំពោះដុំសាកនេះផងដែរ ជាផលិតផលម៉ាកល្បី របស់ UNIQ និងត្រូវបាន អ្នកប្រើប្រាស់ជុំវិញពិភពលោកទទួលស្គាល់ថា ជាផលិតផលដែលមានគុណភាពល្អ ប្រើប្រាស់ធន់ មានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ ផ្តល់នូវសុវត្តិភាពខ្ពស់ គ្មានហានីភ័យ។

សរុបជាមួយមក តាមរយះការបកស្រាយខាងលើ សម្រាប់លោកអ្នកដែលប្រើប្រាស់នូវឧបករណ៏ច្រើនដែលចាំបាច់ក្នុងការប្រើប្រាស់ ហើយប្រើយូរម៉ោង ដុំសាកមួយនេះគឺសាកសមបំផុត ក្នុងការបំពេញនូវសេចក្តីត្រូវការរបស់លោកអ្នកប្រចាំថ្ងៃ មានច្រើន Port សាកបានច្រើនឧបករណ៏ក្នុងពេលតែមួយ និងសាកលឿន ធន ធានាសុវត្តិភាពទៀតផង។ សម្រាប់ផលិតផលនេះផងដែរលោកអ្នកអាចរកជាវបាននៅស្រាលាញ់ស្មាតស្ត័រ ទាំង៣សាខាបាន ព្រមទាំងមានការធានាជូន១ឆ្នាំពេញផងដែរ។
Read about RAVPOWER Rugged Series - Review