តោះ! ស្វែងយល់ពី PowerIQ ដែលមានលើ ឧបករណ៏ប្រើប្រាស់របស់អ្នកទាំងអស់គ្នា
ការវិវត្តន៏នៃ PowerIQ

Let find out, What is the benefit of PowerIQ?

ក្នុងបរិបទបច្ចេកវិទ្យាកាន់តែរីកចំរើន ការរស់នៅ និងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចប្រចាំថ្ងៃកាន់តែងាយស្រួល ជាពិសេសនោះ គឺលឿន និងរហ័សជាងមុន ឧទាហរណ៏ដូចជា គ្រឿងអេឡិចត្រូនិចដែលត្រូវការសាកថ្មប្រចាំថ្ងៃ កាន់តែទាន់ចិត្ត និងរហ័សជាងមុន ដោយសារមាន ការវិវត្តន៏នូវបច្ចេកវិទ្យាមួយដែលត្រូវបានហៅថា PowerIQ តើអ្នកដឺងទេថា វាមានមុខងារសំខាន់អ្វីខ្លះសម្រាប់ជួយសំរួលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច?
           បើនិយាយឲ្យកាន់តែស៊ីជម្រៅ PowerIQ ជាបច្ចេកវិទ្យាមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្ស Anker ជាបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដែលអាចធ្វើការបញ្ជូនថាមពលចរន្ត បត់បែនតាម ឧបករណ៏ ហើយវានឹងបញ្ជូននូវចរន្តធំបំផុតតាមដែលឧបករណ៏ទទួលយកបាន។ លើសពីនេះទៅទៀត បច្ចេកវិទ្យា PowerIQ ក៏ត្រូវបានបែងចែកជាជំនាន់របស់វាផងដែរ រួមមានជំនាន់ទី១ PowerIQ1.០ ជំនាន់ទី២ PowerIQ2.0 និងជំនាន់ទី៣ PowerIQ3.0 ដែលជាជំនាន់ចុងក្រោយបង្អស់របស់ PowerIQ

តើជំនាន់នីមួយៗមានភាពខុសគ្នាអ្វីខ្លះ? សូមមកស្វែងយល់ទាំងអស់គ្នា

PowerIQ

         ជាការពិតណាស់ សម្រាប់ PowerIQ ត្រូវបានបែងចែកជា៣ជំនាន់ដែលជំនាន់នីមួយៗបញ្ចូនចរន្តថាមពលផ្សេងគ្នា និងធ្វើការបញ្ជូនតាម Connector ក៏ផ្សេងគ្នាផងដែរ។
          **ចំពោះជំនាន់ទី១ PowerIQ1.0 អាចបញ្ជូនចរន្តថាមពលបានត្រឹមតែ 12W ដោយប្រើប្រាស់នូវប្រភេទ Connector USB-A to Micro USB USB-A to Lightning
          **ចំពោះជំនាន់ទី២ PowerIQ2.0 អាចបញ្ជូនចរន្តថាមពលដល់ទៅ 18W ដោយប្រើប្រាស់នូវប្រភេទ Connector USB-A to Micro USB USB-A to Lightning និង USB-A to C   
          **ចំពោះជំនាន់ទី៣ PowerIQ3.0 អាចបញ្ជូនចរន្តថាមពលធំដល់ទៅ 100W ឯណោះ ដោយប្រើប្រាស់នូវប្រភេទ Connector USB-C to C និង USB-C to Lightning ដែលយើងសង្កេតឃើញថាក្បាលសាកសម្រាប់ PowerIQ3.0 ជំនាន់ចុងក្រោយនេះភាគច្រើនត្រូវបានរចនាចេញមកជាក្បាល Type-C ដែលអាចប្រើប្រាស់សម្រាប់សាកថ្ម បាន លឿនបំផុត មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចប្រើសម្រាប់សាកថ្ម ជាមួយប្រភេទ Macbook បានទៀតផង។ចំនែកដំុសាក Type-Cនេះទៀតសោធ អាចបញ្ចេញចរន្តថាមពលធំជាង ប្រភេទដុំសាកធម្មតារហូតដល់ 20ដងឯណោះ លឿនមិនធម្មតា មិនរង់ចាំយូរ។
Take a few minutes to read about Understand about Power IQ 3.0 & Qualcomm Quick Charge 3.0 Technology

PowerIQ

          សរុបជារួមមក តាមរយះការបកស្រាយខាងលើ PowerIQពិតជាមានសារះសំខាន់ខ្លាំងណាស់សម្រាប់បំពាក់នៅលើឧបករណ៏ប្រើប្រាស់ប្រចាំថៃ្ងរួមមាន USB Wall Charger, Car Charger, Power Bank ជាដើម ព្រោះវាបានជួយឲ្យការសាកថ្មទៅកាន់ឧបករណ៏ប្រើប្រាស់របស់យើងកាន់តែលឿន ទាន់ចិត្ត និងបង្កភាពងាយស្រួលក្នុងការងារប្រចាំថ្ងៃ និងការរស់នៅឲ្យកាន់តែមានភាពសុីវីល័យផងដែរ។សូមអរគុណ!
Check out this Awesome Charger