Understand about Power IQ 3.0 & Qualcomm Quick Charge 3.0 Technology
ក្នុងពេលបច្ចុប្បន្ននេះ ប្រសិនអ្នកធ្វើការសង្កេតទៅលើប្រភេទដុំសាកថ្ម (Charger) ប្រភេទថ្មជំនួយ(Power Bank) និងផលិតផលមួយចំនួន អ្នក និងរកឃើញនូវបច្ចេកវិទ្យាដ៏ពេញនិយម ២ដែលក្រុមហ៊ុនយក្ស Anker, Tronsmart, RavPower…និងក្រុមហ៊ុនមួយចំនួន បានយកបច្ចេកវិទ្យាទាំង ២នេះទៅបំពាក់លើផលិតផលរបស់ខ្លួន។
ចំពោះបច្ចេកវិទ្យាទាំង២នេះផងដែរ ត្រូវបានយកទៅបំពាក់ច្រើនជាងគេ ទៅលើប្រភេទដុំសាកថ្ម(Charger) និងប្រភេទថ្មជំនួយ(Power Bank) ដើម្បីឲ្យផលិតផលទាំងនោះ មានសមត្ថភាព គុណភាពកាន់តែល្អប្រសើរ ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានទំនុកចិត្ត កក់ក្តៅ សាកថ្មបានលឿនជាងមុន គ្មានហានីភ័យ ដែលបច្ចេកវិទ្យាជំនាន់ចុងក្រោយទាំង២នេះមាន PowerIQ 3.0 និង Qualcomm Quick Charger 3.0 ជាបច្ចេកវិទ្យាដ៏ពេញនិយម ដែលក្រុមហ៊ុនយក្សមួយចំនួនបានយកទៅបំពាក់លើផលិតផលរបស់ខ្លួន តើលោកអ្នក ដឹងទេ រវាងបច្ចេកវិទ្យាទាំង២នេះ តើមានភាពខុសគ្នាយ៉ាងដូចម្តេច? ប្រសិនចង់ជ្រាបច្បាស់ សូមមកស្វែងយល់ទាំងអស់គ្នា!
The Different between Power IQ 3.0 & Qualcomm Quick Charge 3.0
ជាការពិតណាស់ បច្ចេកវិទ្យាកំពូលទាំង២នេះ ក្រៅពីមានប្រភព និងសមត្ថភាពផ្សេងគ្នា ក៏មានចំនុចមួយចំនួនដែលអ្នកត្រូវដឹងផងដែរ ដែល៖
**ចំពោះ PowerIQ 3.0 គឺជាបច្ចេកវិទ្យាជំនាន់ទី3 របស់ក្រុមហ៊ុនយក្ស Anker ដែលមានសមត្ថភាព អាចបញ្ជូនចរន្តថាមពលលឿន និងធំដល់ទៅ 100Watt ឯណោះ ដោយប្រើប្រាស់នូវប្រភេទ Connector USB-C to C និង USB-C to Lightning ដែលយើងសង្កេតឃើញថាក្បាលសាកសម្រាប់ PowerIQ3.0 ជំនាន់ចុងក្រោយនេះភាគច្រើនត្រូវបានរចនាចេញមកជាប្រភេទរន្ធ Type-C ដែលអាចប្រើប្រាស់សម្រាប់សាកថ្ម បាន លឿនបំផុត។ មិនតែប៉ុណ្ណោះ ប្រភេទ USB-C to C នេះ លោកអ្នកក៏អាចប្រើប្រាស់សម្រាប់ការសាកថ្ម ជាមួយប្រភេទ Macbook បានទៀតផង។ ចំនែកឯ ដុំសាក Type-C នេះទៀតសោធ ក៏អាចបញ្ចេញចរន្តថាមពលធំជាង ប្រភេទដុំសាកធម្មតារហូតដល់ 20ដងឯណោះ លឿនមិនធម្មតា មិនរង់ចាំយូរ និងមិនបង្ករហានីភ័យឡើយ។
Read this article to understand more about PD (Power Delivery)
**ចំពោះ Qualcomm Quick Charge 3.0 គឺជាបច្ចេកវិទ្យាជំនាន់ទី3 របស់ក្រុមហ៊ុន Qualcomm Corporation ដែលអាចបញ្ចូលថ្មបានលឿន 50%ក្នុងរយះពេល 30នាទី ព្រមទាំងមានបំពាក់នូវការការពារបានយ៉ាងល្អ ជួយកាត់បន្ថយការឡើងកម្តៅផងដែរ។ មួយវិញទៀត បច្ចេកវិទ្យានេះមានបំពាក់តែលើប្រតិបត្តិការណ៏របស់ Android ដែលមានបំពាក់នូវបន្ទះ Chip Snapdragon និងអាចបញ្ចេញថាមពលបានលឿនដល់ទៅ 18Watt(Max) ដោយប្រើប្រាស់នូវប្រភេទ Connector USB-A to Micro USB ឬ USB-A to Lightning និង USB-A to Cដែលយើងសង្កេតឃើញថាក្បាលសាកសម្រាប់ Qualcomm Quick Charge 3.0 ជំនាន់ទី៣នេះ ភាគច្រើនត្រូវបានរចនាចេញមកជាប្រភេទរន្ធ USB-A ដែលផ្ទៃនៃផតនោះ មានពណ៏បៃតង ក្នុងការសំគាល់ផងដែរ(ដូចរូបខាងលើ)។
គួរបញ្ជាក់ផងដែរថា សម្រាប់បច្ចេកវិទ្យាទាំង២ខាងលើ ពិតជាបានផ្តល់នូវគុណតម្លៃជាច្រើនសម្រាប់ ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង ក្នុងការបង្កើនទំនុកចិត្ត បង្កើននូវផលិតភាពការងារកាន់តែប្រសើរជាមុន អ្វីដែលពិសេសនោះធ្វើឲ្យការសាកថ្មរបស់អ្នក លឿនជាងមុន ដោយគ្មានហានីភ័យឡើយ។ ចំពោះ បច្ចេកវិទ្យាទាំង២នេះផងដែរ ក៏មានបំពាក់លើផលិតផលម៉ាកល្បីៗមួយចំនួនផងដែរ រួមមាន Anker, Tronsmart, RavPower… និងម៉ាកល្បីៗមួយចំនួនថែមទៀតផង ហើយចំពោះផលតិផលដែលមានបំពាក់នូវបច្ចេកវិទ្យាទាំង២នេះ លោកអ្នកក៏អាចរកជាវនូវបាននៅហាងស្រលាញ់ស្មាតស្ត័រទាំង៣ សាខាបាន ព្រមទាំងមានការធានាយ៉ាងត្រឹមត្រូវផងដែរ។ សូមអរគុណ!
Find out what is Power IQ