តើហេតុអ្វីបានជាប្រភេទកាសមួយចំនួនមានបំពាក់នូវបច្ចេកវិទ្យា Low Latency Game Modeនេះ?
Low Latency Gaming Mode

Benefit of Low Latency Game Mode Technology

សព្វថ្ងៃនេះប្រភេទកាស Bluetooth មានច្រើនម៉ូតដែលមានមុខងារពិសេសផ្សេងៗគ្នា ដែលអាស្រ័យទៅលើបច្ចេកវិទ្យា ដែលបានបំពាក់ លើប្រភេទកាសទាំងនោះ។ បើក្រឡែក មកមើលការវិវត្តន៏ចុងក្រោយនេះយើងសង្កេតឃើញថា មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានបញ្ចេញនូវប្រភេទកាស ដែលបំពាក់បច្ចេកវិទ្យាមួយដែលមនុស្សសម័យថ្មីមានតម្រូវការ ខ្លាំងបំផុត។​ បច្ចេកវិទ្យានេះផងដែរគឺ មានតួនាទីយ៉ាងសំខាន់ដែលផ្តោតទៅលើការលេង Game ដែលប្រភេទកាសទូទៅ មិនមានបំពាក់បច្ចេកវិទ្យានេះ អ្នកមិនអាចយកទៅប្រើប្រាស់សម្រាប់ការលេង Game បាននោះទេ។ 

Low Latency Game Mode

     ប្រសិនបើយកកាសធម្មតាទៅលេងGame អ្នកនឹងជួបនូវបញ្ហាធំមួយគឺការ Delay សម្លេងតែម្តង ដែលមានន័យថាសម្លេងដើរយឺតជាងរូបភាពក្នុងGame ធ្វើឲ្យអ្នកលេងពិបាកក្នុងការស្តាប់ និងប៉ាន់ស្មាន ស្ថានភាពគូប្រកួតរបស់ខ្លួនបាន ប៉ុន្តែបច្ចេកវិទ្យាមួយនេះនឹង ដោះស្រាយបញ្ហានេះជូនលោកអ្នកបានយ៉ាងល្អ ហើយបច្ចេកវិទ្យាមួយនេះមានឈ្មោះថា Low Latency Gaming Mode ដែលជាបច្ចេកវិទ្យាកាត់បន្ថយកម្រិតពន្យារពេល នៃសម្លេង ពេលលេង Game នៅលើប្រភេទកាស Bluetooth។ យ៉ាងណាមិញប្រភេទកាស Bluetooth មួយចំនួនដែលមានមុខងារនេះគឺអាចលេង Game បានយ៉ាងរលូន យល់ហេតុការណ៏ ដោយគ្មានផលរំខានពីរឿង Delay សម្លេងនោះឡើយ ។
Experience Better Sound Quality with Earfun Free 2

Low Latency Game Mode

      ជាឧទាហរណ៍ជាក់ស្តែងប្រភេទ​កាស Bluetooth មួយចំនួនដែលយើងធ្លាប់ឃើញ គេដាក់ថា 60ms Low Latency Modeឬ 45ms Latency Mode ជាដើមនេះមានន័យថាការ Delayសម្លេងរបស់វាត្រឹមតែ60Millisecondsឬត្រឹមតែ45millisecond តែប៉ុណ្ណោះដែល ទាបខ្លាំងមែនទែន អាចនិយាយបានថាគ្មានការDelayតែម្តង ព្រោះមិនដល់មួយវិនាទីផង ដែលកម្រិតទាបបែប នេះសម្លេងដើរទាន់រូបភាពដោយគ្មានភាពទាក់នោះទេ។ នេះជាមូលហេតុដែលធ្វើឲ្យបច្ចេកវិទ្យាមួយនេះមានភាពទាន់សម័យ អាចបំពេញសេចក្តីត្រូវការ ទំនើប និងជឿនលឿន ធ្វើឲ្យអ្នកប្រើប្រាស់កាន់តែរីករាយលើសពីការស្តាប់ចម្រៀងធម្មតា ហើយអាចលេងGame កំសាន្តបានដោយទំនុកចិត្ត យល់បានគ្រប់ស្ថានភាព។

Low Latency Game Mode

​​​      គួរបញ្ជាក់ផងដែរថា សម្រាប់កាសដែលមានបំពាក់នូវបច្ចេកវិទ្យានេះ ភាគច្រើនមានបំពាក់លើប្រភេទកាសម៉ាកល្បីៗមួយចំនួន រួមមាន Tronsmart, Soundpeats, Earfun... ជាដើម ដែលសុទ្ធសឹង តែជាជម្រើសដ៏ល្អរបស់អ្នក។ 

Low Latency Game Mode

      សរុបរួមមកបច្ចេកវិទ្យា​ Low Latency Game Mode ដែលមានបំពាក់លើប្រភេទកាសទាំងនោះ ពិតជាផ្តល់ភាពងាយស្រួលដល់ អ្នកប្រើប្រាស់ លើសពីការស្តាប់ចម្រៀងធម្មតា គឺអ្នកប្រើប្រាស់អាចលេង Game បានដោយគ្មានការ រំខាន ពីការ Delay សម្លេងឡើយ អ្វីដែលពិសេស លោកអ្នកចង់បានកាស Bluetooth ដែលអាចលេង Game បានជាមួយបច្ចេកវិទ្យា Low Latency Gaming Mode លោកអ្នក អាចរកទិញបានទៅហាង SROLANH Smart Store ទាំង3សាខា តាម SROLANH App ឬអាចឆាតមកកាន់ Facebook Page SROLANH Smart Store បាន។ សូមអរគុណ!
Check out this awesome Tronsmart Earbud