What is Power Delivery Technology (PD)?
ចូរក្រឡែកពីការសាកថ្មSmart Phone, Tablet,
Macbook ឬ Smart Device ផ្សេងៗទៀត
នាពេលបច្ចុប្បន្នកាន់តែមានភាពល្អជាមុន និងលឿនជាងមុនដោយសារតែការវិវត្តរបស់បច្ចេកវិទ្យាឥតឈប់ឈរនេះឯង។
យ៉ាងណាមិញបច្ចេកវិទ្យាដែលនិងត្រូវយកមកបកស្រាយនោះ គឺមានឈ្មោះថា Power
Delivery ឬហៅកាត់ថាPD។ Power Delivery ឬពាក្យកាត់ PD គឺជាបច្ចេកវិទ្យាបញ្ជូនថាមពលបានលឿន
មានសមត្ថភាពបញ្ជូនថាមពលធំបំផុតដល់ទៅ 100W។ បច្ចេកវិទ្យា PD
ភាគច្រើនមានបំពាក់នៅលើប្រភេទ ខ្សែសាក ដុំសាក ឬ Power Bank ជាដើម
ដែលវាមានភាពវ័យឆ្លាតមអាចបញ្ជូនថាមពលទៅតាមបរិមាណដែលឧបរករណ៍ទទួលត្រូវការតែប៉ុណ្ណោះ
វាមិនបញ្ជូនថាមពលលើសពេកដែលធ្វើឲ្យប៉ះពាល់ដល់ឧបរកណ៍ទទួលឡើយ។
បច្ចេកវិទ្យា PD
គឺត្រូវគេផលិតឡើងទៅលើប្រភេទ USB-C ដែលយើងសង្កេតឃើញថា
Smart Device មួយចំនួនធំបានបំពាក់នូវរន្ធសាក Type-C ដែលយើងអាចកត់សម្គាល់បានថាវាមានសមត្ថភាពសាកថ្ម បានលឿនជាងប្រភេទធម្មតាដែលប្រភេទទាំងនោះ
គឺយើងអាចប្រើប្រាស់ជាមួយនឹងឆ្នាំងសាក PD ដែលជម្រុញឲ្យល្បឿននៃការសាកថ្មកាន់តែលឿនជាងមុនចំណាយពេលសាកតិចជាងឆ្នាំងសាកធម្មតា។
បច្ចេកវិទ្យា PD មានសមត្ថភាពសាកថ្មបានលឿនជាងដុំសាកធម្មតាដល់ទៅ
70%ឯណោះ។ ដើម្បីប្រើប្រាស់នូវប្រភេទដុំPD ឬរន្ធសាកថ្ម PDបាន ត្រូវមានឧបករណ៍ដែលអាចប្រើជាមួយ USB PD ឬរន្ធ PD
តាមរយះខ្សែសាក USB-C និងដុំសាក PD ក្នុងការធ្វើប្រតិបត្តិការ។
គុណសម្បត្តិរបស់ PD គឺសាកថ្មបានលឿនជាងប្រភេទធម្មតា បញ្ជូនថាមពលសមស្របទៅតាមតម្រូវការរបស់គ្រឿងទទូល ចំនេញពេល ចំនេញថវិការ ផ្តល់នូវទំនុកចិត្តក្នុងការប្រើប្រាស់ រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់បំផុត ការប្រើប្រាស់ដែលប្រកបដោយភាពទាន់សម័យ និងឆ្លាតវៃ។
បច្ចេកវិទ្យា PD ត្រូវបានរចនាឡើងយ៉ាងពិសេស មានភាពវៃឆ្លាត និងមានសមត្ថភាពបញ្ជូនថាមពលបានធំ តែមិនធ្វើឲ្យលើសពីកម្លាំងថាមពលដែលឧបករណ៍ទទួលត្រូវការឡើយ អាចប្រើប្រាស់បានជាមួយឧបករណ៍ជាច្រើន ថែមទាំងមិនមានផលប៉ះពាល់ធ្វើឲ្យខូច ឬឡើងកម្តៅ ដោយបានជួយបង្កើនសុវត្ថិភាពដល់ឧបករណ៍របស់អ្នកបើប្រាស់ទៀតផង។ ជាឧទាហរណ៍ប្រសិនបើអ្នកប្រើប្រាស់ឆ្នាំងសាក កម្លាំងធំដល់ទៅ 100W តែឧបករណ៍ទទួលរបស់អ្នកត្រូវការ ត្រឹមតែ 20W នោះបច្ចេកវិទ្យាPD នឹងបញ្ជូន (Deliver) ថាមពលឲ្យទៅឧបករណ៍របស់អ្នកត្រឹមតែ 20W តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត មិនថាតែប្រភេទទូរស័ព្ទនោះទេ សូម្បីតែប្រភេទ Smart Device ផ្សេងៗដូចជា Laptop Tablet..ក៏ថាមពលរបស់វា នៅតែអាចបត់បែនទៅតាមអ្វីដែលឧបករណ៏ (Device) ទាំងនោះទទួលបានផងដែរ នេះជាសម្មត្ថភាពដែលបច្ចេកវិទ្យាមួយនេះ ជួយដល់អ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។
New Strong RAVPower Charger - RAVPower PD Pioneer
សរុបរួមមកបច្ចេកវិទ្យា PD ពិតជាបានផ្តល់នូវភាពងាយស្រួល រហ័ស លឿនទាន់ចិត្ត សម្រាប់អ្នកប្រើប្រាស់សម័យថ្មី ដែលមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃទាំងសាកថ្មបានលឿន សមត្ថភាពបញ្ជូនថាមពលទៅតាមកម្លាំងដែលឧបករណ៍ទទួលត្រូវការ មានសុវត្ថិភាពខ្ពស់ មិនធ្វើឲ្យឡើងកម្តៅ ដែលនាំឲ្យមានផល
ប៉ះពាល់ដល់ឧបករណ៍ទទួលឡើយ។ បច្ចេកវិទ្យានេះមានភាពវ័យឆ្លាតគួរឲ្យកត់សម្គាល់ដែលអ្នកប្រើប្រាស់ Smart Device មិនគួរមើលរំលងឡើយ។ លឿន ថាមពលធំ និងសុវត្ថិភាពខ្ពស់ជាមួយនិង បច្ចេកវិទ្យា PD។ ត្រូវការឧបករណ៏វៃឆ្លាត កុំភ្លេច SROLANH App។ សូមអរគុណ!
PowerCore+ 26800 - One of the Strongest Anker Powerbank