What to know about the Active Noise Cancelling function?
ថ្ងៃនេះស្រលាញ់នឹងមកណែនាំអ្នកទាំងអស់គ្នាពីមុខងារដ៏ពិសេសមួយនេះ
ព្រោះវាមានមុខងាដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្នដែលយើងតែងតែឃើញមានបំពាក់នៅក្នុងកាសដែលយើងប្រើប្រាស់សព្វថ្ងៃ។មុខងារNoise Cancelling នេះជាមុខងារដែលអាចទប់សម្លេងរំខានពីខាងក្រៅមិនឲ្យជ្រៀតចូលមកក្នុងកាសរបស់យើងដែលធ្វើឲ្យប៉ះពាល់ដល់ការស្ដាប់របស់យើង
ហើយមុខងារ Noise Cancelling នេះវាបានបែកចែកជាពីរផងដែរ ដែលមួយហៅថា និងមួយទៀតហៅថា Passive Noise-cancelling វាមានមុខងារខុសគ្នាក្នុងការទប់សម្លេងរំខានពីខាងក្រៅកុំឲ្យចូលមកក្នុងកាស។
ជាធម្មតាយើងឃើញមានកាសមួយ ចំនួនមានតែមុខងារ Active Noise Cancelling និងកាសមួយចំនួនមានតែមុខងារ Passive Noise-cancelling តែវាក៏មានប្រភេទកាសមួយចំនួនផ្សេងទៀតដែលមានបំពាក់ទាំងមុខងារ
Active Noise Cancelling និងមុខងារ Passive Noise-cancelling ទាំងព្រមតែម្ដង។
Click here to read a full review of TRONSMART Apollo Bold Hybrid ANC & aptX
Active Noise Cancellation
Superior noise-cancelling technology with multiple noise detecting microphone
ឥឡូវមកដឹងពីមុខងារ Passive Noise cancelling ជាមុនសិន មុខងារនេះមិនមានបំពាក់នូវបច្ចេកវិទ្យាអ្វីនោះទេ តែវាអាចការពារសម្លេងរំខានពីខាងក្រៅមិនឲ្យចូលមកក្នុងកាសបានដោយមានការរចនាបំពាក់នូវអេប៉ុងជុំវិញខាងក្រៅកាសរឺក៏ការរចនាដោយមានជ័រទន់ៗនៅជាមួយកាសតែម្ដង។
ដោយមុខងារអាចកាត់បន្ថយភាពរំខានបានតិច ដូច្នេះក្នុងពេលបច្ចុប្បន្ននេះ
ពុំសូវមានប្រភេទដែលមានបំពាក់នូវមុខងារនេះមួយតែឯងណាស់ ច្រើនតែអមមកជាមួយមុខងារ Active Noise Cancelling។ អញ្ចឹងយើងមកដឹងពីមុខងារកាត់បន្ថយសម្លេងរំខានគឺ Active Noise Cancelling វិញម្ដង។ Active Noise cancelling ដែលភាគច្រើនគេអាចហៅកាត់ខ្លីៗបានថា AN ឬ ANC គឺវាមានបំពាក់នូវប្រព័ន្ធសំខាន់មួយដែលអាចfilter សម្លេងរំខានពីខាងក្រៅដែលមកយាយីនូវសម្លេងនៅក្នុងកាសដែលយើងកំពុងតែស្ដាប់។
ប្រព័ន្ធ filter ដែលបានបំពាក់នៅក្នុងកាសពិតជាសំខាន់ព្រោះបើសិនជាមិនមាន filter នេះទេគឺវាមិនអាចបន្លែងសម្លេងរំខាននានាដែលនៅក្នុងបរិយាកាសជុំវិញកាសបានឡើយ។ សម្រាប់ការធ្វើការរបស់វាគឺពិតជាពិសេសក្នុងការជួយទប់សម្លេងដោយសារការបំពាក់នូវប្រព័ន្ធ filter នេះតែម្ដង ព្រោះកាសស្ដាប់ត្រចៀកដែលមានបំពាក់នូវមុខងារActive Noise Cancelling រឺហៅកាត់ថា ANC នេះមានតម្លៃថ្លៃជាងកាសដែលមិនមានមុខងារនេះ។ ម្យ៉ាងវិញទៀតសម្រាប់កាសទំនើបៗក្នុងពេលបច្ចុប្បន្ននេះគឺមានកាសមួយចំនួនដែលមានបំពាក់ទាំងមុខងារ Passive Noise Cancelling និង មុខងារ Active Noise cancelling តែម្ដងហើយលោកអ្នកអាចរកបាននូវប្រភេទកាសទាំងនេះនៅក្នុង SROLANH App បាន ពិសេសគឺមានច្រើនម៉ាក ច្រើនម៉ូដែលងាយស្រួលសម្រាប់ជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។
ដូចដែលបានរៀបរាប់ខាងលើនេះប្រភេទកាសដែលមានបំពាក់នូវ
Passive Noise cancelling គឺមិនមានបំពាក់នូវបច្ចេកវិទ្យាអ្វីពិសេសនោះទេតែវាអាចការពារសម្លេងរំខានពីខាងក្រៅមិនឲ្យចូលមកក្នុងកាសបានដោយមានការរចនាបំពាក់នូវអេប៉ុងជុំវិញខាងក្រៅកាស
ប៉ុន្ដែសម្រាប់ប្រភេទកាសដែលមានបំពាក់នូវ Active Noise cancelling គឺវាមានបំពាក់នូវប្រព័ន្ធសំខាន់មួយដែលអាច
filter សម្លេងរំខានពីខាងក្រៅដែលមកយាយីនូវសម្លេងដែល
នៅក្នុងកាសដែលយើងកំពុងតែស្ដាប់បានយ៉ាងល្អ។
Check here to read about the benefit of TRIBIT FlyBuds NC