ប្រើប្រាស់គ្រឿងអេឡិចត្រូនិចរាល់ថ្ងៃត្រូវតែដឹងពីកម្រឹត IP របស់វា
IP(International Protection)

What you should know about IP (International Protection)?

   ថ្ងៃនេះស្រលាញ់ចង់មកណែនាំពី IPការពារវត្ថុរឹង និងជម្រាបទឹកដែលគ្រឿងអេឡិចត្រូនិចមួយចំនួនក្នុងពេលបច្ចុប្បន្នសុទ្ធតែមានបំពាក់។ ប៉ុន្តែមុននឹងចូលទៅកាន់ការពន្យល់ស៊ីជម្រៅ ស្រលាញ់សូមណែនាំជាមុនសិនថាអ្វីទៅជាIP?

        IP ចែកចេញជាពីរគឺ IP ការពារវត្ថុរឹង និង IPការពារជម្រាបទឹកដែលជាទូទៅវាមានតាមកម្រិតផ្សេងៗគ្នារបស់វា ទៅតាមការបំពាក់លើគ្រឿងអេឡិចត្រូនិចប្រភេទផ្សេងៗគ្នា។ IP (International Protection)  ការពារវត្ថុរឹងគឺជាមុខងារដ៏សំខាន់មួយដែលអាចការពារគ្រឿងអេឡិចត្រូនិចរបស់អ្នកពីការយ៉ាយីរបស់វត្ថុរឹងផ្សេងៗ។ រីឯIP ការពារជម្រាបទឹកក៏ជាមុខងារដ៍សំខាន់មួយនៅលើគ្រឿងអេឡិចត្រូនិចរបស់អ្នកផងដែរដោយសារវាមានសមត្ថិភាពការពារគ្រឿងអេឡិចត្រូនិចដែលមានតម្លៃរបស់អ្នកឲ្យរួចផុតការឈ្លានពានពីទឹកបានយ៉ាងល្អ។ ហើយសម្រាប់IP ទាំងពីរនេះផងដែរ វាក៏មានការចាត់ថ្នាក់ និងកម្រិតរបស់វាផងដែរ។

*** IP ការពារវត្ថុរឹង មានជាច្រើនកម្រិតចាប់ពីកម្រិត IP 0 រហូតដល់ IP 6 ដែលមានសមត្ថិភាពការពារពីវត្ថុរឹងផ្សេងៗគ្នាទៅតាមកម្រិតរបស់វា។
•  IP 0 គឺមិនមានកម្រិតអាចការពារគ្រឿងអេឡិចត្រូនិចរបស់អ្នកនោះទេ
•  IP 1 ជាកម្រិតដែលអាចការពារការកកិតពីវត្ថុរឹងដែលមានផ្ទៃមុខធំជាង 50 mm។ ឧទាហរណ៏ដូចជា ដៃជាដើម។
•  IP 2 ជាកម្រិតដែលអាចការពារពរឹងដែលមានផ្ទៃមុខធំជាង 12.5 mm។ ឧទាហរណ៏   ដូចជា ម្រាមដៃ។
•  IP 3 ជាកម្រិតដែលអាចការពារគ្រឿងអេឡិចត្រូនិចរបស់អ្នកពីវត្ថុរឹងដែលមានទំហំតូចត្រឹម មុខកាត់ 2.5mm ប៉ុណ្ណោះ។ ឧទាហរណ៏ដូចជា ខ្សែលួសជាដើម។
•  IP 4 ជាកម្រិតដែលអាចការពារពីវត្ថុរឹងដែលមានផ្ទៃមុខទំហំតូចខ្លាំងត្រឹមតែ 1mm តែប៉ុណ្ណោះ។
•  IP 5 ជាកម្រិតដែលអាចការពារការប៉ះទង្គិចពីវត្ថុរឹងដែលមានមុខកាត់តូច។ ឧទាហរណ៏ដូចជា គ្រាប់ខ្សាច់ជាដើម។

ចុងក្រោយគឺ IP 6 ដែលអាចការពារគ្រឿងអេឡិចត្រូនិចរបស់អ្នកពីធូលីគ្រាប់ល្អិត   ជាដើម។ សម្រាប់ IP ការពារវត្ថុរឹងគឺសំខាន់ណាស់សម្រាប់គ្រឿងអេឡិចត្រូនិចដែលមានតម្លៃរបស់អ្នក ជាពិសេសវត្ថុរឹងដែលមានមុខកាត់កាន់តែតូច វារឹងតែងាយស្រួលធ្វើឲ្យគ្រឿង អេឡិចត្រូនិចរបស់អ្នកមានការកកិតខ្លាំង។

*** ឥលូវចូលមកដល់ IPការពារជម្រាបទឹកវិញម្ដង:
•  IPការពារជម្រាបទឹកមានជាច្រើនកម្រិតចាប់ពីកម្រិត IP 0 រហូតដល់ IP 8 ដែលមានសមត្ថិភាពការពារទឹក      ផ្សេងៗគ្នាទៅតាមកម្រិតរបស់វាដូចទៅនឹង IP ការពារវត្ថុរឹងដែរ។
•  IP 0 ជាកម្រិតដែលមិនមានការការពារការជ្រាបទឹកទៅលើសម្ភារអេឡិចត្រូនិចរបស់អ្នកឡើយ។
•  IP 1 ជាកម្រិតដែលអាចការពារទឹកដែលស្រក់មកពីលើគ្រឿងអេឡិចត្រូនិចបាន
•  IP 2  ជាកម្រិតដែលអាចការពារទឹកដែលស្រក់មកលើគ្រឿងអេឡិចត្រូនិចរបស់អ្នកដែលមានភាពលំអៀងបាន15 ដឺក្រេ។
•  IP 3ជាកម្រិតដែលអាចការពារទឹកដែលស្រក់មកពីលើ ជាមួយនឹងខ្យល់បាញ់រហូតដល់ 60 ដឺក្រេនិងអាចការពាររហូតដល់ 3នាទី
•  IP 4 ជាកម្រិតដែលអាចការពារទឹកសាចមកលើគ្រឿងអេឡិចត្រូនិចរបស់អ្នកគ្រប់ទិសទាំងអស់ ដូចនេះត្រឹមការសាចទឹកមកធម្មតាមិនអាចធ្វើឲ្យគ្រឿងអេឡិចត្រូនិចដែលមានកម្រិតការពារ IP4 មានបញ្ហានោះទេ។
•  IP 5 វាជាកម្រិតមួយដែលអាចនិយាយបានថាជាកម្រិតដែលសមល្មមសម្រាប់   គ្រឿង អេឡិចត្រូនិចទូទៅគួរតែមានព្រោះវាអាចការពារទឹកដែលបាញ់មកលើគ្រឿង   អេឡិចត្រូនិចរបស់យើងបានដោយមានសុវត្ដិភាព និងមិនមានរងការប៉ះពាល់អ្វីនោះទេ។
•  IP 6 កាន់តែការការពារខ្ពស់ជាង IP5ព្រោះការការពាររបស់វាគឺអាចការពារគ្រឿងអេឡិចត្រូនិច របស់អ្នកបានចំពោះទឹកដែលបោកបក់ដែលមានកម្លាំងខ្លាំងមកលើវាដូចជា ការបោកបក់  របស់ទឹកសមុទ្យជាដើម។
•  IP 7 កាន់តែមានភាពខ្លាំងខ្លាទៅលើការការពារ វាអាចការពារគ្រឿង   អេឡិចត្រូនិចរបស់អ្នកនៅពេលដែលវាធ្លាក់ចូលទៅក្នុងទឹកដែលមានជម្រៅពី 15cm ទៅ 1m ក្នុងរយះពេលបានរហូតទៅដល់ 30 នាទីឯណោះ។ ឧទាហរណ៍ : Speaker របស់ម៉ាក Anker ភាគច្រើនគឺមានកម្រិតការពារទឹកកម្រិត IP 7 ដែលធ្វើឲ្យ Speaker នោះកាន់តែមានភាពពិសេស។
•  IP 8 ជាកម្រិតដែលអាចការពារគ្រឿងអេឡិចត្រូនិចពីទឹកបានខ្លាំងខ្លាជាងគេ ព្រោះវាអាច ការពារបានទៅលើគ្រឿងអេឡិចត្រូនិចដែលធ្លាក់ចូលទៅក្នុងទឹកជម្រៅរហូតជិត 4m ឯណោះនិងអាចការពារបានរយះយូរទៀតផង។
Click here to read a full review of Anker SoundCore Motion+

IP67 Full waterproof

International Protection
 

          បន្ទាប់ពីបានស្ដាប់ពីការរៀបរាប់ខាងលើ ស្រលាញ់ជឿជាក់ថាលោកអ្នកប្រាដកជាអាចយល់ដឹងជាច្រើនពីអត្ថប្រយោជន៍នៃ IP ការពារទឹកនិងប្រាកដជារកទិញនូវគ្រឿងអេឡិចត្រូនិចណាដែលមានភ្ជាប់ IP ទាំងពីរ   ខាងលើជាក់ជាពុំខានឡើយ។ ប្រសិនបើលោកអ្នកចង់បាននូវគ្រឿងអេឡិចត្រូនិចដែលមានគុណភាព តម្លៃសមរម្យ ជាមួយនឹងការធានាដល់មួយឆ្នាំ និងមានមុខងារ IP ការពារទាំងពីរលោកអ្នកអាចចូលទៅកាន់ SROLANH App ដើម្បីធ្វើការកម្មង់បាន។
Check out how awesome is TRIBIT StormBox Pro