Why does Anker use Multi Protect Technology?
លោកអ្នកដែលធ្លាប់បានប្រើប្រាស់នូវផលិតផល Anker បានដឹងរួចមកហើយពីគុណភាពនៃផលិតផលម៉ាក មួយនេះ។ ដើម្បីឲ្យផលិតផលរបស់ខ្លួនកាន់តែ ផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក ទាំងគុណភាពល្អ និងប្រើប្រាស់ដោយគ្មានហានីភ័យ ក្រុមហ៊ុនយក្សមួយនេះបានបំពាក់នូវបច្ចេកវិទ្យាជាច្រើនទៅលើឧបករណ៏ ដែលខ្លួនបានផលិត ក្នុងន័យជួយសម្រួលដល់ការប្រើប្រាស់ឲ្យលឿនជាងមុន មានទំនុកចិត្ត និងសុវត្តិភាពក្នុងការប្រើប្រាស់។
ដោយឡែកមានបច្ចេកវិទ្យាមួយរបស់ Anker ដែលភាគច្រើនយើងសង្កេតឃើញមាននៅលើដុំសាក (Charger) ឬ Power Bank ជាដើម ដែលបច្ចេកវិទ្យាមួយនេះមានឈ្មោះថា Multi-Protect តើលោកអ្នកដឹងទេ ថា បច្ចេកវិទ្យាមួយនេះ មានសារ:សំខាន់អ្វីខ្លះ? ហេតុអ្វីបានជាក្រុមហ៊ុនយក្ស Anker យកបច្ចេកវិទ្យាមួយនេះមកបំពាក់លើប្រភេទដុំសាកថ្ម(Charger) និងប្រភេទ Power Bank យ៉ាងដូច្នេះ?
Read this to understand what is Qualcomm Technology?
ជាការពិតណាស់ ហានិភ័យអាចកើតឡើងតាមរយះការប្រើប្រាស់ដុំសាកថ្ម(Charger) និង Power Bank ពេលខ្លះមានបង្ករជាហានីភ័យផ្សេងៗ ដូចជា ការឡើងកម្តៅខ្លាំងពេលសាកថ្ម ផ្ទុះ ឬឆេះតែម្តង ប៉ុន្តែប្រព័ន្ធការពារសុវត្ថិភាព Multi-Protect គឺធានាសុវត្ថិភាពដល់ឧបរករណ៍បានយ៉ាងពេញលេញ តែម្តងមិនឲ្យមានការឡើងកម្តៅខ្លាំង ឬបង្ករជាការផ្ទុះ ឆេះនោះទេ ជាពិសេសការពារបានទាំងសុវត្ថិភាពរបស់អ្នកប្រើតែម្តង។
Multi-Protect ជាបចេ្ចកវិទ្យាមួយ យ៉ាងសំខាន់ សម្រាប់ការពារពេលដែលមានភ្លើងបុកខ្លាំង បច្ចេកវិទ្យាមួយនេះ គឺមាននាទីទប់ភ្លើង មិនបណ្តាលឲ្យប៉ះពាល់ដល់ដុំសាក ឬ ឧបករណ៍ទទួលនោះឡើយ។ យ៉ាងណាមិញ ចំពោះ Multi-Protect Technology នេះ គឺជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Anker ផ្តាច់មុខ និងមាន11ចំណុចដែលសុទ្ធតែជាប្រព័ន្ធការពារសុវត្ថិភាព ពេលប្រើប្រាស់ សាកថ្ម ដែលមិនបង្ក ឲ្យប៉ះពាក់ដល់ដុំសាក ឬ ឧបករណទទួលផ្សេងៗនោះឡើយ។
ប្រព័ន្ធការពារសុវត្ថិភាពទាំង 11 របស់ Multi-Protect មានដូចខាងក្រោម៖
• Input High-Voltage Protection • Output High-Voltage Protection
• Automatic Current Matching • Input Short Circuit
• Output Short-Circuit • Static-Resistance • Output Temperature Control
• Device Overcharge Protection • Battery Over-discharge Protection
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Anker បានគិតគូរយ៉ាងល្អិតល្អន់ពីសុវត្ថិភាពពេលប្រើប្រាស់ ដោយក្រុមហ៊ុនបានធ្វើការស្រាវជ្រាវយ៉ាងលំអិត អំពីប្រព័ន្ធការពារមួយនេះ។ បច្ចេកវិទ្យា Multi-Protect នេះទៀតសោធ ត្រូវបានបំពាក់នៅលើដុំសាកស្ទើរតែគ្រប់ប្រភេទទាំងអស់របស់ខ្លួន ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវទំនុកចិត្ត សុវត្ថិភាពខ្ពស់តែម្តង។
សរុបរួមមកបច្ចេកវិទ្យា Multi-Protect ពិតជាមានសារ:សំខាន់ណាស់ ព្រោះវាបានការពារនូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់បានយ៉ាងល្អ ការប្រើប្រាស់កាន់តែមានទំនុកចិត្តខ្ពស់ ធានាបាននូវការប្រើប្រាស់ ដោយមិនបង្ករជាហានីភ័យជាយថាហេតុណាមួយឡើយ។ ត្រូវការផលិតផល ប្រើដោយគ្មានហានីភ័យមែនទេ តោះ ចូលមើល SROLANH App។
What can the Gallium Nitride do?