ប្រវត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Anker និងការវិវត្តន៏របស់ក្រុមហ៊ុន
ANKER BRAND

The History of Anker

ប្រសិនបើអ្នកធ្វើការស្វែងរកនូវផលិតផលដែលមានគុណភាពល្អ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ អ្នកច្បាស់ជាគិតដល់ផលិតផល ប្រេនដ៏ល្បីមួយនេះគឺ Brand Anker ដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ថាផលិតផលរបស់ក្រុមហ៊ុនយក្ស Anker គឺផ្តោតលើគុណភាព និងសោភ័ណភាពផលិតផល ជាចម្បង។ ក្រុមហ៊ុននេះបានផលិតផលនូវគ្រឿងអេឡិចត្រូនិចជាច្រើនជាប្រភេទ Accessories Smart Phone និង Accessories របស់ Computer និង Smart Device ផ្សេងទៀតជាច្រើន ដែលផលិតផលទាំងនោះ រួមមាន Data Cable, Charger, Speaker, Power Bank, Car Charger, Bluetooth Earphone, Wire Earphone, USB Hub, Alkaline Battery, Selfie Stick, Aux Cable... ដែលជាផលិតផលកំពុងពេញនិយម សម្រាប់បានបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ​មុននឹងក្លាយជាក្រុមហ៊ុនយក្សដូចសព្វថ្ងៃ ដឹងទេថា Anker មានប្រវត្តិដូចម្តេច? សូមមកស្វែងយល់ទាំងអស់គ្នា !

Anker

            ក្រុមហ៊ុនយក្ស Anker ត្រូវបានបង្កើតឡើងនារដូវក្តៅ ក្នុងឆ្នាំ 2011 ដោយស្ថាបនិក Steven Yang ដែលជាអតីតបុគ្គលិកផ្នែក Software នៅក្រុមហ៊ុន Google ស្ថិតក្នងរដ្ឋកាលីហ្វញ៉ា(California) សហរដ្ឋអាមេរិក។ ក្រោយមកលោកបានចាប់ផ្តើមមើលឃើញពីតម្រូវការគ្រឿងអេឡិចត្រូនិច ហើយលោកក៏បង្កើតក្រុមហ៊ុន Ankerនេះឡើងតាមពាក្យរបស់អាឡឺម៉ង ដែលមានទីស្នាក់ការ ស្ថិតនៅទីក្រុង Shenzhen ប្រទេសចិន ដោយយកតាមស្តង់ដារបច្ចេកវិទ្យារបស់អាមេរិក ដោយផ្តោតទៅលើគុណតម្លៃ និងគុណភាពផលិតផលជាធំ។
What is so special about the Multi Protect Feature?

Anker

            បន្ទាប់មកក្នុងឆ្នាំ 2012 ដោយមានការចូលរួមពីលោក Dongpong Zhao ស្ថាបនិក លោក Steven Yang បានចាប់ផ្តើមបង្កើតនូវក្រុមហ៊ុនផ្តត់ផ្គង់វត្ថុធាតុដើមក្នុងការផលិត ហើយពេលនោះផងដែរ លោកទទួលបានក្រុមការងារសរុប ១០នាក់ក្នុងការចូលរួមផលិតនូវដុំសាកកុំព្យូទ័រ និងថ្មទូរស័ព្ទមួយចំនួន ហើយធ្វើការដាក់លក់ដោយផ្ទាល់តាមរយះ Websiteយក្ស Amazon ហើយរហូតដល់បំណាច់ឆ្នាំ 2012 នោះផងដែរ ក្រុមហ៊ុន Anker បានសម្រេចបាននូវលទ្ធផលរបស់ខ្លួន ដោយអាចលក់បានពី១០០ ទៅ ១០០០ ផលិតផលក្នុងមួយថ្ងៃៗដែលនេះជាលទ្ធដ៏ប្រសើររបស់ខ្លួន ។

Anker

            មុនឆ្នាំ 2017 ផលិតផលរបស់ Anker ស្ទើរតែទាំងស្រុងត្រូវបានដាក់លក់នៅលើ Amazon Market Place ។ ចំពោះម៉ាក Anker នេះផងដែរ ក៏មាន Brand ចំនួន4ទៀតដែលស្ថិតក្រោមយីហោ ដ៏ល្បីនេះគឺ SoundCore, Roav, Eufy, Nebula ដែល Brand នីមួយៗផលិតផលនូវ Accessories ផ្សេងៗពីគ្នាទៅតាម Category នីមួយៗរបស់ខ្លួន រួមមាន:

Anker ផលិតនូវ Accessories មួយចំនួនដូចជាPower Bank, Wall Charger, Charging Cable, USB,  HUB
SoundCore: ផលិត Speaker, Earphone
Roav: ផលិតប្រភេទ Car Accessories
Eufy: ផលិតប្រភេទ Smart Home ដែលមានដូចជាប្រភេទម៉ាស៊ីនបូមធូលីដី និងអំពូលភ្លើងជាដើម។
Nebula: ផលិតប្រភេទ Video Projector ជាប្រភេទឧបករណ៍កំសាន្តឆ្លាតវៃ ដំបូងគេនៅលើពីភពលោក។

Odoo • Image and Text

ដូចនេះហើយ ការផលិតរបស់ក្រុមហ៊ុនយក្ស Anker គឺផ្តោតជាចម្បងទៅលើប្រភេទ គ្រឿងបំពាក់បន្ថែម និងប្រើប្រាស់ទៅលើទូរស័ព្ទ និងកុំព្យូទ័រ និង Smart Device ផ្សេងៗជាច្រើនទៀត ដែលមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Anker សម្រេចបាននូវការផលិតគ្រឿងអេឡិចត្រូនិចជាច្រើន ដែលសុទ្ធសឹងជាផលិតផលដែលមានគុណភាពល្អ និងស្តង់ដារខ្ពស់ផងដែរ ព្រមទាំងមានការកើនឡើងជាបន្តបន្ទាប់ នូវការលក់ចេញរាប់ពាន់មុខក្នុងមួយថ្ងៃៗ សម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនជុំវិញពិភពលោក។

Odoo • Image and Text

            ជារួមមក ក្រុមហ៊ុន Anker អាចឈានជើងក្នុងទីផ្សារមកដល់បច្ចុប្បន្ននេះបាន ដោយសាររាល់ផលិតផល របស់ ក្រុមហ៊ុនយក្សមួយនេះ មានស្តង់ដារផលិតត្រឹមត្រូវ គិតគូគុណភាព ជាងបរិមាណ ធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្តខ្ពស់ ហើយអ្វីដែលពិសេសជាងនេះទៅទៀតលោកអ្នកក៏អាចរកជាវបាននូវផលិតផល Anker ពីហាងស្រលាញ់ស្មាតស្ត័រ ទាំង៣សាខាបាន ព្រមទាំងមានការធានាត្រឹមត្រូវ១ឆ្នាំពេញផងដែរ។ ចង់បានផលិតផល Anker មែនទេ! តោះចូលមើល SROLANH App។ សូមអរគុណ!
Read this to understand what is Qualcomm Technology?