Tronsmart Battle Designed For Gaming - Portable and Budgeted
ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាមានការរីកចំរើនយ៉ាងខ្លាំងក្នុងការបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ជុំវិញពិភពលោក ក្នុងការបំបាត់នូវភាពស្មុគស្មាញ អារម្មណ៏តានតឹង តាមរយះឧបករណ៏ជំនួយនានា ជាពិសេសនោះ គឺកាសនេះតែម្តង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការកំសាន្តប្រចាំថ្ងៃ។

ដូចលោកអ្នកបានដឹងស្រាប់មកហើយថា ជារៀងរាល់ថ្ងៃលោកអ្នកត្រូវការកាស(Earphone) ក្នុងការស្តាប់ចម្រៀង ការសន្ទនា ការកំសាន្តផ្សេងៗ ជាពិសេសនោះគឺសម្រាប់លេង Gameតែម្តង ដែលនេះជាអ្វី ដែលអ្នកប្រើប្រាស់ បច្ចុប្បន្នត្រូវការកាស ដើម្បីប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន។ ដោយមើលឃើញពីតម្រូវការឥតឈប់ឈរ ដូច្នេះហើយទើបថ្មីៗនេះ ក្រុមហ៊ុនយក្សរបស់ Tronsmart បានបញ្ចេញនូវប្រភេទកាសស៊េរីថ្មីរបស់ខ្លួន ក្នុងការបំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ជុំវិញ ពិភពលោក។ អ្នកទាំងអស់គ្នាច្បាស់ជាចង់ដឹងថា តើកាសនេះមានអ្វីពិសេសនោះ តោះមកស្វែងយល់ទាំងអស់គ្នា!
Take a few minute to understand the Benefit of Low Latency Game Mode Technology

កាសមួយនេះមានឈ្មោះថា Tronsmart Battle Designed For Gaming 45ms Low Latency ជាប្រភេទកាសស៊េរីចុងក្រោយរបស់ Tronsmart ដែលត្រូវបានរចនាឡើងជាពិសេស និងមានរូបរាងទាក់ទាញបំផុត។ កាសមួយនេះមានភ្ជាប់មកជាមួយនិងប្រភទប្រអប់ដែលប្លែកជាងគេ និងងាយដក ងាយដាក់ទៀតផង គ្រាន់តែឃើញ គឺពេញចិត្តស្តូកតែម្តង។ សម្រាប់កាសនេះផងដែរ លោកអ្នកសាកថ្មម្តងអាចប្រើប្រាស់បានដល់ទៅ ៥ម៉ោង និង 15ម៉ោងជាមួយនិងប្រអប់សាកថ្មរបស់វា ដោយចំណាយពេលសាកត្រឹមតែ២ម៉ោងប៉ុណ្ណោះ។ មួយវិញទៀត សម្រាប់កាសជំនាន់ថ្មីនេះផងដែរ មានបំពាក់មកជាមួយនិង Mic ស្រូបសម្លេងចំនួន ២ មិនថាការសន្ទនា ឬស្តាប់ចម្រៀងនោះទេ គឺសម្លេងបុកងំ និងច្បាស់ល្អ ហើយអ្វីដែលពិសេសជាងនេះ គឺមានបំពាក់ដោយបច្ចេកវិទ្យា Game Mode ធានាបានថា លោកអ្នកច្បាស់ជាពេញចិត្តមិនខាន សម្លេងពេលលេង Game គ្មានការរំខាន និងមិនDelayសម្លេងឡើយ ហើយសម្រាប់កាសនេះផងដែរ មានបំពាក់នូវប្រភេទភ្លើង RGB លោតប្រដេញយ៉ាងស្រស់ស្អាតទៀតផង។ លើសពីនេះទៅទៀត ក៏មានបំពាក់នួវកំរឹតការពារទឹក IPX5 បានពីការបាចសាចយ៉ាងល្អ មានទំហំ 59 x 60.93 x 31.79mm និងទំងន់ត្រឹមតែ 41g ប៉ុណ្ណោះ ងាយប្រើ ងាយពាក់ និងអាចកំដរអ្នកបានគ្រប់សកម្មភាពបាន លើសពីការស្តាប់ចម្រៀង និងសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី សម័យDigital។

សម្រាប់អ្នកដែលនិយមក្នុងការស្តាប់តន្ត្រី មើលវីដេអូផ្សេងៗ ជាពិសេសគឺការលេងGame លោកអ្នកមិនគួរមើលរំលងនូវប្រភេទកាសមួយនេះឡើយ ជាមួយនិងសម្លេងបុកងំល្អ ការសន្ទនាច្បាស់ គ្មានការំខាន លេងGame ដោយមិន Delay សម្លេង តូចស្អាត ព្រមទាំងអាចកំដរអ្នកបានដល់ទៅ 15ម៉ោងឯណោះ សាកសម សម្រាប់អ្នកប្រើប្រាស់សម័យថ្មី។ ហើយលោកអ្នកក៏អាចរកជាវកាសស៊េរីថ្មីនេះបាន នៅហាងស្រលាញ់ទាំង ៣សាខា ព្រមទាំងមានការធានាជាផ្លូវការរយះពេល ១ឆ្នាំទៀតផង។ សូមអរគុណ!
Experience Better Sound Quality with Earfun Free 2