កំពូលកាសក្តោបរបស់ Tribit សម្លេងអែមហួស
TRIBIT Quite Plus BTH100

TRIBIT Quite Plus BTH100 - Review

ដោយសារតម្រូវការនៃស្តាប់ចម្រៀងមានច្រើនជាងរៀងរាល់ថ្ងៃ មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បាននិងកំពុងផលិតកាស ជាច្រើនម៉ូដក្នុងការបំពេញនូវ សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ទូរទាំងសកលលោកយើងនេះ។

បើនិយាយពីប្រភេទកាសវិញមានច្រើនម៉ូដ ច្រើនជម្រើសក្នុងទីផ្សារបច្ចុប្បន្ននេះដែលអាចនិង សម្រេចចិត្តខុស ប្រសិនជាអ្នកប្រើប្រាស់មិនស្គាល់ពីប្រភេទកាស ម៉ាក និងបទពិសោធន៏នៃការប្រើប្រាស់វាទេនោះ។ ប្រសិនជាអ្នក សម្រេចចិត្ត មុនពេលទិញអ្វីមួយ ឬទិញកាសប្រភេទណាមួយ គួរយល់ដឹងពីចំនុចខ្លះៗនៃផលិតផលនោះ កាន់តែប្រសើរ ដើម្បីចៀសវាង បញ្ហាមួយចំនួនដែលកើតចេញពីការសម្រេចចិត្តខុស ដោយមិនដឹងជាមុន។

ដូច្នេះថ្ងៃនេះ Admin សូមមកធ្វើការណែនាំប្រភេទកាស មួយប្រភេទរបស់ ក្រុមហ៊ុនយក្សមួយ នោះគឺក្រុមហ៊ុនលំដាប់ពិភពលោក Tribit ដែលថ្មីៗនេះបានបញ្ចេញនូវម៉ូដកាសក្តោប(HeadPhone) មួយប្រភេទដែល សាមញ្ញតែសម្មត្ថភាព មិនធម្មតាឡើយ។ កាសដែលនិងត្រូវលើកយកមកនិយាយនេះមានឈ្មោះថា TRIBIT Quite Plus BTH100 ចង់ដឹងច្បាស់ថា មានអ្វីដែលជាចំនុចពិសេសខ្លះ សម្រាប់កាសថ្មីនេះ? សូមស្វែងយល់ទាំងអស់គ្នាមុននិងសម្រេចចិត្តទិញ យកមកប្រើប្រាស់?

Specifications

Playing Time: 30 Hours, Charging Time: About 3 Hours (Type-C quick charge)
Standby Time: About 15 Days, Technology: Hybrid Noise Cancellation, CVC8.0, Hand-free Call, Hi-Fi Stereo Sound

TRIBIT Quite Plus BTH100
Dimension: 178 x 80 x 188 mm, Weight: 250g, Warranty: 1 Year

ត្រូវបានរចនាម៉ូដយ៉ាងប្រណិតភាព និងទាក់ទាញកាសមួយនេះ ត្រូវបានផលិតឡើងដោយភ្ជាប់មកជាមួយនូវ ប៉ុងសងខាងមានលក្ខណ:ទន់ ស្វិត ដែលមិនបណ្តាលឲ្យអ្នកឈឺត្រចៀកនោះឡើយ ទោះស្តាប់យូរប៉ុណ្ណាក៏ដោយ។ មួយវិញទៀតកាសប្រភេទនេះ លោកអ្នកអាចប្រើប្រាស់បានទាំងកុំព្យូទ័រ និងទូរស័ព្ទបាន ជាមួយនិងរយះពេលប្រើប្រាស់រហូតដល់ 30ម៉ោងសម្រាប់ការស្តាប់ដោយប្រើប្រាស់ Bluetooth connection។ លើសពីនេះទៅទៀត កាសមួយនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន (Hybrid Noise Cancellation)បានរហូតដល់ 35dB ដែលស្មើរនិង97% គ្មានការរំខានពីខាងក្រៅ ទោះអ្នកស្ថិតក្នុងស្ថានភាពអ៊ូរអរ កន្លែងប្រជុំជន ទីសាធារណះ ចរាចរណ៏សម្លេងរំខានយ៉ាងណាក៏ដោយ អ្នកនៅតែទទួលបាននូវការកំសាន្ត និងស្តាប់ចម្រៀងបានយ៉ាងពិរោះ និងគ្មានការរំខានជាមួយមុខងារមួយនេះផងដែរ។ មិនតែប៉ុណ្ណោះ កាសមួយនេះ មានបំពាក់ដោយបច្ចេកវិទ្យា Hi-Fi Stereo Sound, Hand Free-Call សម្លេងបុកងំពិរោះល្អ ទាំងកាសន្ទនា និងស្តាប់បានច្បាស់ល្អទៀតផង។ អ្វីដែលពិសេសជាងនេះទៅទៀត  កាសមួយនេះ លោកអ្នកសាកថ្មតែ 10នាទី អាចស្តាប់បានរហូតដល់ 3ម៉ោងឯណោះដែលនេះជាចំនុចពិសេសមួយដែលកាសផ្សេងៗទៀត មិនមានសម្មត្ថភាពសាកថ្មលឿនបានដូចឡើយ។
Read a full review on SoundPeats TrueAir Gaming

 TRIBIT Quite Plus BTH100

ចំពោះកាសនេះផងដែរ ជាផលិតផលអាមេរិក ម៉ាក Tribit ដែលត្រូវបានគេទទួលស្គាល់ថា ជាផលិតផលមានស្តង់ដាខ្ពស់ មានការទទួលស្គាល់ជាសកលនូវគុណភាពល្អ ប្រើប្រាស់ធន់ សម្លេងបុកពិរោះល្អ អាចប្រើប្រាស់បានទាំងទូរស័ព្ទ និងកុំព្យូទ័រផងដែរ។

តាមរយះការស្រាយបញ្ជាក់ខាងលើ ឃើញថា កាសក្តោប(Headphone)នេះមានគុណប្រយោជន៏ជាច្រើនក្នុងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ សម្រាប់អ្នកប្រើប្រាស់ មិនថាស្ថិតក្នងស្ថានភាពបែបណា កន្លែងណានោះទេ លោកអ្នកនៅតែ រីករាយជាមួយតន្ត្រី និងការកំសាន្តឥតដែនកំណត់ និងគ្មានការរំខានពីបរិយាកាសខាងក្រៅ។ ​រីករាយស្តាប់ ការសន្ទនា ទទួលបានច្បាស់ល្អពីដៃគូម្ខាងទៀត គ្មានការរំខានពីខាងក្រៅជាមួយនិង TRIBIT Quite Plus BTH100 ហើយលោកអ្នកក៏អាចរកជាវបាននៅហាងស្រលាញ់ស្មាតស្ត័រទាំង៣សាខាបាន ព្រមទាំងមានការធានាជាផ្លូវការរយះពេល ១ឆ្នាំពេញផងដែរ ។អរគុណ!
Check out what so good about SoundPeats Mac