SoundPeats TrueAir Gaming - Review
នាពេលបច្ចុប្បន្ន ជាយុគសម័យបច្ចេកវិទ្យា លោកអ្នកប្រើប្រាស់តែងនិយមស្តាប់ចម្រៀងនិងលេងGameកំសាន្តអារម្មណ៏បន្ទាប់ពីការងារ មិនថាក្នុងផ្ទះ ឬក៏ក្រៅផ្ទះនោះទេ។សំរាប់កាស ដែលអាចលេងជាមួយ និងប្រភេទGame
បានភាគច្រើនជាប្រភេទកាសខ្សែ ដែលអាច Support ជាមួយនិងGameបាន ដែលនេះជាបញ្ហាខ្លះៗសំរាប់អ្នកប្រើប្រាស់ដែលមិនចូលចិត្តភាពរញ៉ែរញៃពេលស្តាប់ចំរៀង ជាពិសេសនោះគឺលេង Game នេះតែម្តង។យ៉ាងណាមិញថ្មីៗនេះ ក៏មានប្រភេទកាសឥតខ្សែច្រើនប្រភេទផងដែរ ដែលលោកអ្នកអាចស្តាប់ចម្រៀងក៏បាន លែង Game ក៏បាន ដែលមានចរាចរណ៏ច្រើនក្នងទីផ្សារបច្ចុប្បន្ននេះ ប៉ុន្តែនៅតែមានបញ្ហា ទាក់ទង និងសំលេងដើរ មិនទាន់ត្រូវជាមួយនិងសកម្មភាពរបស់ Game នៅឡើយ។ ដូចនេះ ដើម្បីចៀសវាបញ្ហានេះលោកអ្នក គួរស្វែងរកប្រភេទកាសណាដែលមានសម្មត្ថភាព សំលេងមិនយឺតជាសកម្មភាពនៅក្នុង Gameបាន។
តើមានបញ្ហាអ្វីខ្លះប្រសិនបើអ្នកជ្រើសរើសកាស សំរាប់ប្រើប្រាស់មិនបានត្រឹមត្រូវនោះ?
ដើម្បីដោះស្រាយបញ្ហាខាងលើឲ្យកាន់តែស៊ីជម្រៅ និងបានក្បោះក្បាលបាននោះ អ្នកប្រើប្រាស់ត្រូវគិតឲ្យបានដិតដល់ចំពោះតម្រូវការជាមុខសិន មិនថាអ្នកនៅផ្ទះ នៅក្រៅផ្ទះ ចូលហាងកាហ្វេ ឬម៉ាតនោះទេ ច្បាស់ណាស់តែងមានសកម្មភាពទាំងពីរនេះ ការស្តាប់ចម្រៀង និងលេង Game តែប្រសិនបើកាសដែលលោកអ្នកកំពុងប្រើប្រាស់ពុំសូវកាន់ថ្ម ឬថាមពលថ្មបានរយះពេលខ្លី មិនអាចបំពេញតម្រូវការអ្នកប្រើប្រាស់បានយូរ សាកពេញ ប្រើបន្តិចក៏អស់ថ្ម មុខងារប្រើប្រាស់ក៏មិនបានទូលំទូលាយ ធ្វើឲ្យអ្នកប្រើពិតជាអារម្មណ៏មិនល្អឡើង។ ហេតុផលដែលមិនអាចប្រកែកបាន ដែលជាបញ្ហា ចំពោះអ្នកដែលធ្លាប់ប្រើកាសឆាប់អស់ថ្ម សំលេងស្រាល ហើយប្រភេទកាសខ្លះមិនអាចយកទៅលេង
Game បានទៀតផង ដែលនេះជាបញ្ហាធំ ចំពោះអ្នកដែលជ្រើសរើសកាសមិនបានត្រឹមត្រូវ។យ៉ាងណាមិញ អ្នកប្រើប្រាស់មុនសម្រេចចិត្តទិញកាសយកមកប្រើប្រាស់គួរគិតពីម៉ាក គុណភាព និងការធានាពីក្រុមហ៊ុនត្រឹមត្រូវ មិនដូច្នេះទេ វាពិតជាធ្វើឲ្យអ្នកស្មុគស្មាញ ជាមិនខានឡើយ។ បើអ្នកកំពុងតែជួបបញ្ហាខាងលើមែននោះ អ្នកប្រើប្រាស់គួរសាកល្បងមកស្វែងយល់ពីប្រភេទកាសប្លូធូមួយនេះ ដែលអ្នកពុំធ្លាប់ដឹងពីសម្មត្ថភាពរបស់វា តើវាអាចជួយអ្វីខ្លះដល់អ្នកប្រើបាស់បាន? ឈ្មោះរបស់វា SoundPeats TrueAir Gaming។
Understanding about Benefit of Low Latency Game Mode Technology

ចំនុចពិសេសរបស់កាស SoundPeats TrueAir Gaming នេះជាប្រភេទកាស Bluetooth ម៉ូដែលចុងក្រោយរបស់ SoundPeats ដែលជា Gaming Version មានពណ៏ហាយឡាយ ខៀវលាយខ្មៅ អាចភ្ជាប់Bluetooth
បានប្រវែង10ម៉ែត្រ ទំហំថ្ម 600mAh អាចប្រើប្រាស់បានរហូតដល់ 30 ម៉ោងជាមួយប្រអប់សាកថ្មរបស់វា សំលេង
True Wireless Stereo, Hi-Fi Sound មានកម្រិតសម្លេងច្បាស់ល្អ សម្លេងកាន់តែពិរោះ។អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ មិនត្រឹមតែជាប្រភេទកាសដែលអាចស្តាប់ចម្រៀងពិរោះងំប៉ុណ្ណោះទេ ថែមទាំងអាចលេង Game បានល្អទៀតផង សំលេងមិនយឺតជាងសកម្មភាពនៅក្នុង Game ឡើយ បើសិនជាប្រៀបធៀបនិងប្រភេទកាសឥតខ្សែដទៃទៀតមិនមានមុខងារនះឡើយ ដូចនេះ គឺសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តស្តាប់ចម្រៀងផង និងលេង Game ផងនោះ ភ្ជាប់មកជាមួយនូវរូបរាងយ៉ាងស្រស់ស្អាតទៀតផង។
គួរបញ្ជាក់ផងដែរថាម៉ាក SoundPeats ជាផលិតផលម៉ាកល្បី ត្រូវបានទទួលស្គាល់ជាសកល ទាំងគុណភាពល្អ រចនាឡើងមានភាពទាក់ទាញ ទាន់សម័យ និងការប្រើប្រាស់បានយូរទៀតផង។
សរុបរួមមក
កាសប្រភេទនេះពិតជាអាចជួយសំរួលដល់សកម្មភាពប្រចាំថ្ងៃជាច្រើន
សំរាប់អ្នកដែលចូលចិត្ត
យកមិត្តជាមួយតន្រ្តី មិនថាទីណា កន្លែងណា អាចកំសាន្តបានគ្រប់ទីកន្លែង រួមជាមួយមុខងារដែលអាចឲ្យអ្នកដែលចូលចិត្តលេង Game កំសាន្តជាមួយវាបានយ៉ាងល្អឥតទាស់ផងដែរ
ហើយអ្នកទាំងអស់គ្នាក៏អាចរកទិញផលិតផលនេះបាននៅស្រលាញ់ ស្មាតស្ត័រទាំង៣សាខា និងតាម SROLANH App។
ចំនុចសំខាន់មួយទៀតនោះគឺ ផលិតផលនេះ ក៏មានការធានាជាផ្លូវការរយៈ១ឆ្នាំពេញ
ដែលធ្វើអោយអ្នកប្រើប្រាស់មិនមានការបារម្ភ
និងមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់វាផងដែរ។
Click here to read a full review of Tronsmart Battle Designed For Gaming