កាស SoundPeats Mini ស៊េរីចុងក្រោយមួយនេះ អ្នកមិនគួរមើលរំលងឡើយ តម្លៃសមរម្យបំផុត!
SoundPeats Mini

ថ្មីៗនេះ ស្របពេលមានតម្រូវការយ៉ាងខ្លាំងក្លាចំពោះការប្រើប្រាស់ទៅ លើប្រភេទកាស Bluetooth ក្រុមហ៊ុនបច្ចកវិទ្យាយក្ស SoundPeats បានបញ្ចេញនូវប្រភេទកាសស៊េរីថ្មីរបស់ខ្លួនមួយប្រភេទ ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ជុំវិញពិភពលោកជាមួយនិងតម្លៃជាពិសេស ចង់ដឹងទេថា កាសស៊េរីចុងក្រោយមួយនេះ មានអ្វីប្លែក ចូរមកស្វែងយល់ទាំងអស់គ្នា ថាតើមានអ្វីថ្មី! 

Odoo • Image and Text

    ពិតជាប្លែកទៀតហើយ សម្រាប់កាសមួយនេះ ដោយត្រូវបានផលិតមកយ៉ាងយកចិត្តទុកដាក់បំផុតនោះ កាស SounPeats Mini ត្រូវបានរចនាឡើងជាមួយនិងរូបរាងយ៉ាងទាក់ទាញបំផុត រំលេចនូវLogo ជាអក្សរផ្តើម S យ៉ាងស្រស់ស្អាត មានរូបរាងតូចច្រឡឹង ដាក់ចូលត្រចៀកបានខ្លប់ល្អ ងាយក្នុងការស្តាប់ មិនថាអ្នកធ្វើដំនើរតាមឡាន ជិះកង់ហាត់ប្រាណ ជាពិសេសពេលធ្វើដំណើរតាមម៉ូតូ ហើយត្រូវពាក់មួយសុវត្តិភាពទៀតនោះ គឺកាសមួយនេះសាកសមបំផុត តូចខ្លប់ល្អ និងមិនលៀនចេញពីត្រចៀកដែលធ្វើឲ្យប៉ះជាមួយនិងមួកការពាររបស់អ្នកឡើយ។ មួយវិញទៀតសម្រាប់កាសនេះផងដែរ លោកអ្នកសាកថ្មម្តងអាចកំដរ លោកអ្នក បានដល់ទៅ 7ម៉ោង និង ប្រើប្រាស់ជាមួយនិងប្រអប់សាកថ្មបានដល់ទៅ 28ម៉ោងឯណោះ ដែលលោកអ្នកអាច រីករាយនិងការកំសាន្តមួយឆ្អែត និងគ្មានការកំណត់ ជាមួយនិងបច្ចេកវិទ្យាសម្លេងបន្ថែមថ្មី AAC& SBC Encoding ដែលធ្វើឲ្យគុណភាពសម្លេងកាន់តែងំ ធ្វើឲ្យអ្ន​កស្តាប់កាន់តែជក់ចិត្តឌិតអារម្មណ៏បំផុត។

Odoo • Image and Text

    នៅមិនទាន់អស់នោះទេ សម្រាប់កាសជំនាន់ចុងក្រោយនេះផងដែរក៏បានបំពាក់នូវបច្ចេកវិទ្យា Bluetooth ជំនាន់ចុងក្រោយ 5.1V ដែលធ្វើឲ្យការភ្ជាប់(Connection Pairing)កាន់តែលឿងនិងខ្លាំងជាងមុន (Fast and stable connection) បញ្ជារដោយការថាច់(Touch) រាល់ប្រតិបត្តិការនានាបន្ថែម(Touch Control) មាន Micសម្លេងចំនួន ធ្វើឲ្យការសន្ទនាលឺច្បាស់ល្អ (Voice Assistant) និងមានបំពាក់នូវបច្ចេកវិទ្យា AI Smart Noise Cancelling ជាបច្ចេកវិទ្យាកាត់បន្ថយសម្លេងបានយ៉ាងល្អ និងគ្មានការរំខាន ទោះអ្នកស្ថិតក្នុងស្ថានភាពអ៊ូរអរយ៉ាងណាក៏ដោយ លោកអ្នកនៅតែរីករាយជាមួយនិងការកំសាន្តឥតដែនកំណត់។ ចំនែកឯទំងន់កាសវិញនោះ គឺត្រឹមតែ 4g និងទំហំមុខកាត់នៃកាសត្រឹមតែ 18.6mm ប៉ុណ្ណោះ ងាយក្នុងការប្រើប្រាស់ និងពាក់បានខ្លប់ល្អក្នុងត្រចៀកផងដែរ។

គួរបញ្ជាក់ផងដែរថា SoundPeats Brand ជាផលិតផលដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ក្នុងសកលលោក ជាពិសេសពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងតែម្តង ជាមួយនិងទំនុកចិត្ត សោភ័ណ្ឌភាព ការរចនាម៉ូដទាក់ទាញ តម្លៃសមរម្យ និងមានការធានាត្រឹមត្រូវ ដែលលោកអ្នកប្រើប្រាស់បានដោយភាពរីករាយ និងសុវត្តិភាព។

Odoo • Image and Text

    សរុបមក សម្រាប់កាសមួយនេះ លោកអ្នកប្រើប្រាស់ទាំងឡាយ មិនគួរមើលរំលងឡើយ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនោះ ជាមួយនិងគុណភាពល្អ សម្លេងបុកងំ សន្ទនាច្បាស់ល្អ កំដរបានច្រើនម៉ោង និងរីករាយកំសាន្តគ្មានដែរកំនត់។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចជាវបានពីហាងស្រលាញ់ទាំង ៣សាខា និងមានការធានាយ៉ាងច្បាស់លាស់រយះពេល ១ឆ្នាំពីស្រលាញ់ផងដែរ។ សូមអរគុណ!