iCLEVER Tri-Folding Wireless Keyboard - Review
ក្នុងបរិបទបច្ចេកវិទ្យាមានការរីកចំរើនខ្លាំង
ការងារមួយចំនួនធំគឺត្រូវការជាចំបាច់នូវគ្រឿងអេឡិចត្រូនិច សម្រាប់បង្កើននូវភាពងាយស្រួល
និងការងារបានលឿនជាងមុន។ដោយឡែកសម្រាប់អ្នក ដែលមានការងារច្រើន ច្បាស់ណាស់ត្រូវមានរបាយការណ៏ច្រើនដូចគ្នា
ដែលរបាយការណ៏ខ្លះ ឬឯកសារខ្លះលោកអ្នកត្រូវបញ្ចូលតាមរយះទូរស័ព្ទដៃ Tablet, PC ជាដើម។
មានការងារទូរទៅ ដែលលោកអ្នកបានអនុវត្តប្រចាំថ្ងៃត្រូវបំពេញតាមរយះ PC មិនជាបញ្ហានោះឡើយព្រោះមានភ្ជាប់មកជាមួយនូវប្រភេទKeyboard ស្រាប់ ប៉ុន្តែប្រភេទ Smart Phone, Tablet ពុំមានភ្ជាប់មកជាមួយប្រភេទ Keyboard នោះទេ ដែលជាហេតុធ្វើឲ្យអ្នកមានការលំបាក ករណីត្រូវការបញ្ចូលទិន្ន័យ ការធ្វើនូវឯកសារផ្សេងៗ ផ្ញើរសារ ឆាតជាដើម និងមិនមានភាពងាយស្រួលឡើយ ដូច្នេះលោកអ្នកគួរពិចារណាក្នុងការទិញនូវប្រភេទKeyboard យកមកប្រើប្រាស់ក្នុងការពន្លឿន និងបង្កើននូវប្រសិទ្ធភាព ការងារប្រចាំថ្ងៃ របស់អ្នកឡើងវិញ។
តែបើក្រឡែកទៅទីផ្សារបច្ចុប្បន្នមានប្រភេទKeyboard ច្រើនប្រភេទណាស់ដែលមានលក់តាមទីផ្សារ អាចនិងមានការលំបាកក្នុងការជ្រើសរើស ប្រសិនជាជ្រើសរើសមិនបានត្រឹមត្រូវ និងត្រូវខាតបង់ ប្រាក់កាស ការងារនិងត្រូវយឺតយ៉ាវមិនខាន។ ខ្ញុំជឿជាក់ថា លោកអ្នកមិនចង់ជួបបញ្ហានេះដែរ ព្រោះវាត្រូវការពេលវេលា និងប្រាក់កាសបន្ថែមក្នុងការជ្រើសរើសផលិតផលផ្សេងមកប្រើប្រាស់ទៀត តែអាចនិងជួបបញ្ហាដដែល ប្រសិនជាអ្នកជ្រើសរើសខុសទៀត យ៉ាងនិងហើយទើបថ្ងៃនេះ ខ្ញុំសូមមកធ្វើការណែនាំនូវប្រភេទ Keyboard មួយប្រភេទដែលលោកអ្នក គួរមានវាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ នោះគឺ Keyboard iCLEVER Tri-Folding Wireless Keyboard IC-BK05 ចង់ដឹងថាតើ Keyboard នេះមានចំនុចពិសេសអ្វីខ្លះ សូមស្វែងយល់ទាំងអស់គ្នា?
Connect Your Device
Smart keyboard, connect your smartphone, tablet, laptop/PC for making better work and better life.

ជាប្រភេទ Bluetooth Keyboard មានរាងស្តើងអាចវាយបានទាំងភាសាខ្មែរ
និង English Keyboardមួយនេះ មានភ្លើងរំលេចលើKeyយ៉ាងស្រស់ស្អាត បំពាក់មកជាមួយនូវប្រភេទ Bluetooth 5.1V ចម្ងាយបានដល់ទៅ១០ម៉ែត្រ សាកថ្មចន្លោះពី ២ទៅ៣ម៉ោងប្រើបានរហូតដល់ ៣០០ ម៉ោងឯណោះ។ ចំពោះKeyboard នេះផងដែរ គឺអាចប្រើប្រាស់បានទាំង iOS, Android,
Window ទៀតផង។
សម្រាប់ការប្រើប្រាស់វិញ ដោយគ្រាន់តែចុច F+C ហើយមានពាក្យថា Pairing លោកអ្នកអាចភ្ជាប់បានគ្រប់ប្រតិបត្តិការទាំងអស់មិនថា
iOS, Android, Window ឡើយ។ការភ្ជាប់តាមខ្សែMicro សម្រាប់ Laptop/PC ចុច Fn+R ចំនែកភ្ជាប់ Bluetooth Connection ទៅទូរស័ព្ទ ចុច Fn+Q
ពេលនោះនិងចេញភ្លើងពណ៏ខៀវ ដែលបានបញ្ជាក់ថាកាភ្ជាប់គឺជោគជ័យ។ រីឯការប្តូរភាសាវិញ
សម្រាប់ iOS Version 8ចុះក្រោម និងសម្រាប់
Window សូមចុច Win+Space, សម្រាប់ប្រភេទ
iOS Version 9ឡើង និង Google Android សូមចុច Ctrl+Space ចំនែក Samsung Android
Version 3ឡើងសូមចុច Shift+Space ជាការស្រេច
ដែលលោកអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់សន្សំសំចៃ ទិញតែមួយប្រើបានទាំង
ទូរស័ព្ទ Tablet, Laptop,PC ជាដើម ដែលសុទ្ធសឹងជាឧបករណ៏ប្រើប្រាស់ចាំបាច់បំផុតសម្រាប់ការងារ និងទំនាក់ទំនងប្រចាំថ្ងៃផងដែរ។
Read a full review of iCLEVER Foldable Wireless Keyboard Review

សម្រាប់ផលិតផលនេះផងដែរ ជាផលិតផលអាមេរិកប្រេនដ៏ iClever ដែលជាផលិតផលដែល មានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិ និងទទួលស្គាល់ពីអ្នកប្រើប្រាស់ ប្រើធន់ និងយូរអង្វែងផងដែរ។
ជារួមមកតាមការបកស្រាយខាងលើ យើងឃើញថា ការប្រើប្រាស់នូវ Keyboard នេះពិតជាចំនេញច្រើនសម្រាប់សម្រួលដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក ក្នុងការបំពេញនូវតម្រូវការងារ ការផ្ញើរសារ ការឆាតជាដើម មានភាពរហ័សរហួនទាន់ចិត្តបំផុត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់ផលិតផលនេះផងដែរលោកអ្នកក៏អាចរកជាវបាននៅហាងស្រលាញ់ស្មាតស្ត័រទាំង៣សាខា និងមានការធានា១ឆ្នាំពេញផងដែរពីស្រលាញ់ស្មាតស្ត័រ។
Take a few minutes to read a review about iClever Multi-Device Connection Rechargeable Slim Keyboard