ហេតុអ្វីអ្នកត្រូវមាន Bluetooth Keyboard សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ?
iClever Universal Slim Portable Wireless Keyboard IC-BK04

នាពេលបច្ចុប្បន្ននេះ យើងបានដឹងរួចមកហើយថាមានការរីកចំរើនយ៉ាងខ្លាំងទៅលើវិស័យបច្ចេកវិទ្យា ដែលបានរួមចំនែកយ៉ាងច្រើនសម្រាប់ការរស់នៅ និងការងារ ប្រកបដោយភាពឆ្លាតវៃ លឿនជាងមុន។ យ៉ាងណាមិញប្រសិនជាអ្នកក្រឡែកទៅមើលការងារប្រចាំថ្ងៃរបស់អ្នក ភាគច្រើនគឺត្រូវបានធ្វើតាមរយះ កុំព្យូទ័រ Tablet ជាពិសេសនោះ គឺ Smart Phoneតែម្តង។

Odoo • Image and Text

           ប្រសិនជាអ្នកប្រើប្រាស់កុំព្យូទ័រ អាចនិងមានភាពងាយស្រួល ដោយត្រូវបានផលិតភ្ជាប់មកជាមួយនូវប្រភេទ Keyboard ងាយក្នុងការវាយអត្ថបទ ធ្វើការងារផ្សេងៗបានយ៉ាងងាយស្រួល តែសម្រាប់ Smart Phone, Tablet ពុំមានប្រភេទ Keyboard ភ្ជាប់មកនោះទេ ដែលធ្វើឲ្យអ្នកមិនមានភាពងាយស្រួល និងលឿនដូចប្រើប្រាស់ Keyboard នោះឡើយ។ ដោយមើលឃើញពីផលវិបាកបែបនេះហើយ ទើបថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា iClever បាន ផលិតនូវប្រភេទ Keyboard ជាច្រើនម៉ូដ ដែលក្នុងនោះមានប្រភេទ Keyboard មួយដែលជាផលិតផលជំនាន់ចុងក្រោយរបស់ខ្លួន ដែលលោកអ្នកគួរតែមានសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ នោះគឺ iClever Universal Slim Portable Wireless Keyboard IC-BK04 ចង់ដឹងតើមានលក្ខណះពិសេសអ្វីខ្លះ? តោះ! មកស្វែងយល់ជាមួយគ្នា!

Odoo • Image and Text

            ត្រូវបានផលិតមកជាមួយនិងរូបរាងយ៉ាងស្រស់ស្អាត មានរាងតូចស្តើង ប្រភេទ Keyboard របស់ម៉ាក iClever IC-BK04 នេះសាកថ្មមួយពេញអាចប្រើបានរហូតដល់ទៅ 250ម៉ោង ភ្ជាប់មកជាមួយនូវប្រភេទជើងទម្រ ចំនួនមួយ សម្រាប់ប្រើប្រាស់ជាមួយនិងប្រភេទ Smart Phone ឬ Tablet ជាដើម ហើយអាច Stand By បានដល់ទៅ 280ថ្ងៃឯណោះ។ សម្រាប់ Bluetooth Keyboard នេះផងដែរអាចដំណើរការបានយ៉ាងល្អលើប្រតិបត្តិការណ៏ Window, iOS, Mac, Android  មិនថាជាប្រភេទ Smart Phone, Tablet, PC ជាដើម គឺដំណើរការបានយ៉ាងល្អ។ ចំនែកទំហំវិញនោះត្រឹមតែ 10.35 x 6.22 x 1.54 inches និងទំងន់ត្រឹមតែ 430.91g ប៉ុណ្ណោះ ស្រាល ស្រួល ងាយយក និងទុកដាក់តាមខ្លួនបំផុត ដែលលោកអ្នកនៅតែរីករាយនិងការបំពេញការងារ ទោះស្ថិតនៅទីណាក៏ដោយ មិនថា ហាងកាហ្វេ ហាងបាយ ឬម៉ាតឡើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់ផលិតផល iClever ជាផលិតផលអាមេរិក ដែលទទួលស្គាល់ជាសកល នូវគុណភាពល្អ ផលិតតាមស្តង់ដាខ្ពស់ ធានា ធន់និងការប្រើប្រាស់បានយូរអង្វែងផងដែរ។

Odoo • Image and Text

           ជារូមមក ការងារប្រចាំថ្ងៃ ពិតណាស់ត្រូវការភាពរហ័សរហួន និងភាពបត់បែនខ្ពស់ ហើយកន្លែងណាក៏លោកអ្នកអាចអនុវត្តការងារបានដែរ ប្រសិនជាអ្នកមានប្រភេទ Bluetooth Keyboard មួយនេះក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះ ការងារលឿន ធ្វើផលិតភាពការងារអ្នកកាន់តែរកចំនូលបានច្រើន។ ហើយអ្វីដែលពិសេស លោកអ្នកអាចរកជាវបាន Bluetooth Keyboard នេះពីហាងស្រលាញ់ស្មាតស្ត័រទាំង៣សាខាបាន ព្រមទាំងមានការធានាត្រឹមត្រូវរយះពេល១ឆ្នាំពេញផងដែរ។ ត្រូវការ Bluetooth Keyboard កុំភ្លេចទាញយក SROLANH App!